ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក ក្នុងនោះយប់ ៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ២នាក់) អ្នករងរបួសធ្ងន់ ១៤នាក់ (ស្រី ៤នាក់), និងអ្នករងរបួសស្រាល ៨នាក់ (ស្រី ២នាក់) នេះយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទាំង ១៣លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង, រថយន្តធុនតូចចំនួន ៥គ្រឿង, យានផ្សេងៗ ៣គ្រឿង, និងអ្នកថ្មើរជើង ២នាក់។ យោងតាមរបាយការណ៍ដដែលប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៧លើក, ស្រវឹង ១លើក ,មិនគោរពសិទ្ធ ២លើក,ប្រជែងគ្រោះថ្នាក់ ១លើក ,មិនប្រកាន់ស្តាំ ១លើក និងកត្តាយានយន្ត ១លើក,ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ១៩នាក់ ( យប់ ១៣នាក់ ) ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន ១,១១៨គ្រឿង (រថយន្តធំ ៥៩៦គ្រឿង) ស្មើនិង១,១១៨ករណី, ល្មើសក្រដាសស្នាម ៧៤៧គ្រឿង ស្មើនឹង ៧៤៧ករណី,ចំពោះករណីល្មើសបច្ចេកទេស ៣៧១គ្រឿង ស្មើនឹង ៣៧១ករណី ។ ដោយឡែកសម្រាប់ម៉ូតូ នាថ្ងៃដដែល ត្រូវបានផាកពិន័យសរុបចំនួន ៦៧០គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៨ ខែវិច្ឆិកា កើតឡើង១៣លើកស្លាប់៧នាក់ រងរបួសធ្ងន់ស្រាល២២នាក់
0 Comments