ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោករវាងក្រុមអធិរាជនៅអាស៊ី(ជប៉ុន) និងក្រុមជម្រើសជាតិកម្ពុជា កំពុងតែខិតជិតចូលមកដល់ហើយ ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវជប៉ុននៅឯពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ។
នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតដ៏ធំនេះ ខាងសហព័ន្ធកីឡាបាល់ទាត់ជាតិបានប្រកាសថា នឹងចាប់ផ្ដើមធ្វើការលក់សំបុត្រសម្រាប់ចូលទស្សនាចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកានេះតទៅ។ ចំពោះតម្លៃសំបុត្រសម្រាប់ចូលរួមទស្សនាមាន២ប្រភេទ គឺតម្លៃ ៤០,០០០រៀល និង១២,០០០រៀល៕
ការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា និងជប៉ុន នឹងចាប់ផ្ដើមលក់ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ
0 Comments