Ad Code

លោក Schaeuble ៖ សមត្ថភាព​របស់​អាល្លឺម៉ង់​ក្នុង​ការ​ទទួលយក​ជន​ភៀសខ្លួន​គឺ​មាន​កំណត់​

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Wolfgang Schaeuble បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ​ប្រទេ​ស​អាល្លឺម៉ង់​ចាំបាច់​ត្រូវតែ​ផ្ញើ​សារ​ទៅកាន់​ពិភពលោក​ថា ខ្លួន​កំពុង​ឈាន​ដល់​ដែន​កំណត់​នៃ​សមត្ថ​ភាព​របស់​ខ្លួន ​ដើម្បី​ជួយ​ដល់​លំហូរ​របស់​ជន​ចំណាកស្រុក​នៅ​តំបន់​អឺរ៉ុប​ ខណៈ​ដែល​លោក​បាន​គាំ​ទ្រ​ចំពោះ​ការ​រឹត​បន្តឹង​ការ​ជួបជុំ​គ្រួសារ​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី​។​



អាល្លឺម៉ង់​បាន​ក្លាយ​ជា​ប្រទេស​ទាក់ទាញ​សម្រាប់​មនុស្ស​ភៀសខ្លួន​ចេញពី​សង្គ្រាម​ និង​អំពើ​ហិង្សា​នៅ​ក្នុង​មជ្ឈិម​បូព៌ា​។ ជនភៀសខ្លួន​ និង​ជន​ចំណាកស្រុក​ប្រមាណ​ពី ៨០០ ០០០ នាក់​ទៅ​មួយ​លាន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មកដល់​នៅក្នុង​ឆ្នាំនេះ។​



លោក Schaeuble បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ ARD ថា “​យើង​បាន​រៀប​ចំ យ៉ាង​ច្រើន ​ដើម្បី​ជួយ​ប៉ុន្តែ​លទ្ធភាព​របស់​យើង​ក៏​មាន​កំណត់​ផង​ដែរ​”​។​



ល្បឿន​ និង​ទំហំ​នៃ​ការ​ហូរ​ចូល​នេះ​បាន​ដាក់​សម្ពាធ​លើ​សហគមន៍​មូលដ្ឋាន​និង​ធ្វើ​ឲ្យ​បែកបាក់​ក្នុង​ចំណោម​គណបក្ស​ចម្រុះ​ដែល​កំពុង​កាន់​អំណាច​ចំពោះ​វិធី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​។​



ការទាស់ទែង​គ្នា​ជាថ្មី​បាន​កើត​ឡើង​កាលពី​ចុង​សប្ដាហ៍​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Tho​m​a​s de Maiziere បាន​និយាយ​ថា នា​ពេល​អនាគត​ជនភៀសខ្លួន​ស៊ី​រីនឹង​ទទួល​បាន​ការ​កែប្រែ​ស្ថានភាព​ជនភៀសខ្លួន ​ហើយនឹង​ត្រូវ​បាន​រារាំង​មិន​ឲ្យ​មាន​សមាជិកគ្រួសារ​ចូលរួម​ជាមួយ​ពួកគេ​។​



គណបក្ស​សង្គម​ប្រជាធិបតេយ្យ (SPD) ដែល​បាន​ចែករំលែក​អំណាច​ជាមួយ​គណបក្ស​អភិរក្ស​របស់​លោក​ស្រី Angela Merkel បាន​ច្រានចោល​សំណើ​នេះ​។​



ទោះបីជា​យ៉ាងណាក៏ដោយ លោក Horst Seehofer មេដឹកនាំ​គណបក្ស សហភាព​សង្គម​គ្រិស្ដ​សាស​និក (CSU) បាន​គាំទ្រ​ដល់​ការ​លើក​ឡើង​របស់​លោក Maiziere ដោយ​បាន​ប្រាប់​ថា ស្ថានភាព​ជន​ភៀ​សខ្លួន​ស៊ី​រី​គួរតែ​ត្រូវ​បាន​ពិនិត្យ​លក្ខណៈ​បុគ្គល​។​



គួរ​បញ្ជាក់​ថា ជម្លោះ​នា​ពេល​ចុងក្រោយ​បំផុត​នេះ​បាន​កើតឡើង​បន្ទាប់ពី​ក្រុមចម្រុះ​បាន​បញ្ចប់​ជម្លោះ​ផ្ទៃ​ជាច្រើន​សប្ដាហ៍​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​អំពី​របៀប ​ដើម្បី​ពន្លឿន​ការ​និរទេស​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​មាន​ឱកាស​តិចតួច​នៃ​ការ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​៕


Reuters





លោក Schaeuble ៖ សមត្ថភាព​របស់​អាល្លឺម៉ង់​ក្នុង​ការ​ទទួលយក​ជន​ភៀសខ្លួន​គឺ​មាន​កំណត់​

Post a Comment

0 Comments

Close Menu