Ad Code

ប្រទះ​ឃើញ​សព​ត្រូវ​ឃាតក​កាត់​ក្បាល ដៃ ជើង​ និង​វះ​ពោះ​បោះចោល​ក្នុង​ទឹក​

បាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ថៃ រហូតដល់​ក្រុម​តម្រួត​ថៃ បន្ទាប់ពី​ពួកគេ​បាន​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​ដែល​ត្រូវ​ឃាតក​សម្លាប់​ ដោយ​បំបាត់​អត្ត​សញ្ញាណ ហើយ​បោះ​ទម្លាក់​ចោល​ទៅ​ក្នុង​ទឹកស្ទឹង ដែល​ការ​សម្លាប់​នេះ​គឺ​ឃាតក​បាន​ប្រើប្រាស់​វិធី​ដ៏​សែន​ឃោរឃៅ​ជាទីបំផុត ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ស្គាល់​ថា​ជនរងគ្រោះ​ជា​សាសន៍​ណា​នោះ​ទេ។​


ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​សុខុម​វីត ក្បែរ​ផ្លូវបំបែក​ព្រី​ឌី​ភ្នំ​យ៉ុង ក្នុង​សង្កាត់​ព្រះ​ខ្នូ​ង​ ខណ្ឌ​វណ្ណា ទីក្រុង​បាងកក ប្រទេស​ថៃ។​


តាម​ប្រភព​ព័ត៌មាន​ពី​ក្នុង​ប្រទេស​ថៃ​បានឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​ គឺ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​តួខ្លួន​សព​មនុស្ស​ម្នាក់​បាន​អណ្តែត​ទឹក​នៅ​ក្នុង​ស្ទឹង តាម​បណ្ដោយ​ផ្លូវ​សុខុម​វីត ដែល​ជា​ទីប្រជុំជន​ផង ទើប​ក្រុម​តម្រួត​ថៃ​បាន​ចុះ​ភ្លាមៗ​ទៅកាន់​ចំណុច​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​លើ​ស្ថានភាព​សព​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់។​


ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយពី​សមត្ថកិច្ច​ថៃ​បាន​ស្រង់​សព​ឡើង​មក​លើគោក​ដើម្បី​ពិនិត្យ​ទើប​សង្កេត​ឃើញ​ថា សព​នេះ​ជា​ស្ត្រី​ ហើយ​ត្រូវ​បាន​ឃាតក​កាត់​ក្បាល កាត់​ដៃ ជើង ព្រមទាំង​បាន​វះ​ពោះ​ចេញ​ពោះវៀន​មក​ខាងក្រៅ​ផង ដែល​ទង្វើ​នេះ​ គឺ​ពិតជា​សាហាវ​ឃោរឃៅ​ជាទីបំផុត ដែល​ការ​ធ្វើ​របៀប​នេះ​ហាក់បីដូចជា​កំហឹង​មាន​ទំហំ​ធំធេង​ផង និង​ធ្វើ​មិន​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អត្ត​សញ្ញាណ​ឃើញ​ឡើយ។


នៅពេល​នោះដែរ​ ក៏​មាន​ប្រភព​ខ្លះ​បាន​សន្និដ្ឋាន​ថា ​អាច​ជា​ពលករ​ចំណាកស្រុក​មកពី​ក្រៅ​ប្រទេស​ក៏​អាច​ថា​បាន ប៉ុន្តែ​ដោយឡែក ​សមត្ថកិច្ច​មិនទាន់​ហ៊ាន​អះ​អាង​ថា​ជនរងគ្រោះ​ជា​ជនជាតិ​ណា​នោះ​ឡើយ ដោយ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ថៃ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​ផង និង​តាម​រក​មុខសញ្ញា​ដែល​ជា​ឃាតក​ដ៏​ឃោរឃៅ​នេះ​ផង​ក្នុង​ការ​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​បីជា​ជនរងគ្រោះ​ជា​សាសន៍​អ្វី​ក៏ដោយ៕ Pisey-2015-09-11-full-B5


Pisey-2015-09-11-full-B9



ប្រទះ​ឃើញ​សព​ត្រូវ​ឃាតក​កាត់​ក្បាល ដៃ ជើង​ និង​វះ​ពោះ​បោះចោល​ក្នុង​ទឹក​

Post a Comment

0 Comments

Close Menu