Ad Code

ទើប​ទិញ​ម៉ូតូ​បាន​ជប់លៀង​ផឹក​ស្រវឹង ​ជិះ​បុក​របាំង​ថ្ម​សន្លប់​ឈឹង​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​រហូត​សន្លប់​ឈឹង​ នៅ​នឹង​កន្លែង​កើតហេតុ​បន្ទាប់ពី​ជិះ​ម៉ូតូ​ថ្មី​របស់​ខ្លួន​ ដែល​ទើប​ទិញ​បាន​ថ្មីៗ​ហើយ​នាំគ្នា​ជប់លៀង​ផឹក​ស៊ី​រហូតដល់​ស្រវឹង​ជិះ​ម៉ូតូ​បុក​របាំង​ថ្ម​បណ្ដាល​ឲ្យ​រង​របួស​រហូត​សន្លប់​បែបនេះ។


ពេល​ជនរងគ្រោះ​ទៅ​ពេទ្យ​បាត់​ស្រាប់តែ​លេច​មុខ​បុរស​ពីរ​នាក់​មក​អះអាង​ថា ជា​បងប្អូន​ជនរងគ្រោះ​ហើយ​បម្រុង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​ផ្ទះ​វិញ​ តែ​សមត្ថកិច្ច​មិន​ព្រម​ឲ្យ​គ្មាន​ភស្ដុតាង​ឬ​ឯកសារ​ណាមួយ​បញ្ជាក់​ច្បាស់​ថា ជា​បងប្អូន​នោះ​ទេ ដោយមាន​ការសង្ស័យ​ខ្លាចក្រែង​មាន​ជន​ឱកាសនិយម​ឆ្លៀត​ឱកាស​ពេល​គេ​មាន​គ្រោះថ្នាក់ ​ទើប​នគរបាល​មិនទាន់​ប្រគល់​ម៉ូតូ​របស់​ជនរងគ្រោះ​ឲ្យ​ទៅ​អ្នក​ណា​ឡើយ មិនតែប៉ុណ្ណោះ​នគរ​បាន​ដកហូត​ទាំង​ម៉ូតូ​របស់​អ្នក​មក​អះអាង​ថា ជា​បងប្អូន​នោះ​ថែម​មួយ​គ្រឿង​ទៀត​ព្រមទាំង​សួរនាំ​ពី​ជីវប្រវត្តិ​ឲ្យ​បាន​ច្បាស់​សិន​ឬ​អាច​និយាយ​បាន​ថា ​រង់ចាំ​មាន​អ្នក​មក​ធនា​ដែល​មាន​ឯកសារ​ត្រឹមត្រូវ​ ទើប​អាច​យក​ម៉ូតូ​ចេញ​បាន។


ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង មុខ​ឃ្លាំង​ស៊ីម៉ងត៍ ឡុង​ម៉េង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125​ពណ៌​ខ្មៅ​មិន​ទាន់​មាន​ស្លាក​លេខ​ជិះ​ម្នាក់ឯង​បើក​ពី​កើ​តទៅ​លិច​ដោយ​ស្ថានភាព​ស្រវឹង។


តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ ចេញ​មកពី​ផ្ទះ​បងប្អូន​នៅ​ម្តុំ​ផ្សារ​ច្បារអំពៅ បន្ទាប់​ពី​ជប់លៀង​ផឹក​ស៊ី​បន្តិចបន្តួច ក្រោយពី​ទិញ​ម៉ូតូ​ថ្មី​រួច​នោះ បន្ទាប់ពី​ផឹក​

ស៊ី​ហើយ​នោះ​បាន​ជិះ​ម្នាក់ឯង​តាម​ផ្លូវ​វេង​ស្រេង ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ប្រដេញ​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ខណៈ​មកដល់​ចំណុច​កើតហេតុ បាន​វ៉ា​ម៉ូតូ​នៅ​ខាងមុខ​ហើយ​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​នៅ​កណ្ដាល​ទ្រូងផ្លូវ​ តែ​ម្តង​បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​ហើយ​ត្រូវ​បង​ប្អូន​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុស្សី​ដើម្បី​ព្យាបាល​។ ក្រោយពេល​កើតហេតុ​ដោយសារ​ជនរងគ្រោះ​ទៅ​ពេទ្យ​បាត់​ហើយ​នោះ​សមត្ថកិច្ច​ បាន​យក​ម៉ូតូ​ជនរងគ្រោះ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​មួយអន្លើ​សិន​ប៉ុន្ដែ​ពេលនោះ​ស្រាប់​តែ​មាន​បុរស​ម្នាក់​ដែល​អះអាង​ខ្លួនឯង​ថា ​ជា​បងប្អូន​ជនរងគ្រោះ​នឹង​ម្នាក់ទៀត​ជួ​យមក​អះអាង​នឹង​រារាំង​មិន​ឲ្យ​នគរបាល​យក​ម៉ូតូ​ទៅ​ប៉ុស្តិ៍ ​ដោយ​ខ្លាច​សមត្ថកិច្ច​យក​លុយ​កាក់​ថែមទៀត​ពី​ជនរងគ្រោះ​។ ចំណែក​សមត្ថកិច្ច​បា​និយាយ​ថា ដោយ​ជនរងគ្រោះ​ទៅ​ពេទ្យ​បាត់​គ្មាន​អ្នកណា​មាន​សិទ្ធិ​ក្នុង​ការ​មក​យក​ម៉ូតូ​ចេញពី​កន្លែង​ កើត​ហេតុ​ក្រៅពី​សមត្ថកិច្ច​ឡើយ។


ហើយ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ឲ្យ​ជនរងគ្រោះ​ ក្រែង​មាន​ជន​ឆ្លៀតឱកាស មក​យក​ម៉ូតូ​ជនរងគ្រោះ​ខុស​នីតិវិធី។ ហើយ​សមត្ថកិច្ច​បាន​ហៅ​បុរស​ពីរ​នាក់​នោះ​មក​ធ្វើ​សាវតា​នឹង​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​សេ​125​ពាក់​ស្លាក​លេខ​ភ្នំពេញ​1bT6277 ពី​បុរស​ពីរ​នាក់​នោះ​មក​រក្សាទុក​មួយ​គ្រឿង​ទៀត ​រង់ចាំ​យក​ឯកសារ​គ្រប់គ្រាន់​មក​បង្ហាញ​ទើប​ប្រគល់​ឲ្យ​វិញ៕


Nita-9-A-7-Full


Nita-9-A-8-Full


Nita-9-A-9-Full




ទើប​ទិញ​ម៉ូតូ​បាន​ជប់លៀង​ផឹក​ស្រវឹង ​ជិះ​បុក​របាំង​ថ្ម​សន្លប់​ឈឹង​

Post a Comment

0 Comments

Close Menu