Ad Code

បន្ទាប់ពី​​ការ​បោះឆ្នោត​​ជា​ប្រវត្ដិសាស្ដ្រ​​ មនុស្ស​​ភាគ​ច្រើន​នៅ​មីយ៉ាន់ម៉ា សង្ឃឹម​ថា លោកស្រី​ Suu Kyi ឈ្នះ​ឆ្នោត​​

ក្រុមមន្ដ្រី​នៅទូទាំង​ប្រទេសមីយ៉ាន់ម៉ា បាន​​រាប់​សន្លឹក​ឆ្នោត​​កាលពីថ្ងៃ​​ចន្ទ បន្ទាប់ពី​ការបោះ ឆ្នោត​ជាប្រវត្ដិសាស្ដ្រ​​ ដែល​​មេដឹកនាំ​បក្ស​ប្រឆាំង​លោកស្រី Aung San Suu Kyi ត្រូវបាន​គេ​រំពឹង​ថា នឹង​ឈ្នះ​ឆ្នោត​ដោយ​​ងាយស្រួល​ ប៉ុន្ដែ​​មាគ៌ា​របស់​បក្ស​នេះ សម្រាប់​ការ​​បង្កើត​​រដ្ឋាភិបាល​មួយ​នៅ​តែ​ពោរពេញ​ទៅដោយ​ឧបសគ្គ​​ បើ​ទោះ​ជា​ប្រទេស​​នេះ​​នឹង​ឈានឆ្ពោះ​​មួយ​​ជំហាន​​ថែម​ទៀត​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ក្ដី។


ឆ្ពោះ​ទៅ​សករាជ​ថ្មីមួយ​ ដែល​មនុស្ស​​វាល់​លាននាក់​បោះឆ្នោត​នៅក្នុងពេល​បោះឆ្នោត​​ជា​ប្រវត្តិសាស្ត្រ​ នៅ​ថ្ងៃ​ចន្ទ មានការ​វិភាគ​​ដោយ​​​កាសែត​មួយ​របស់រដ្ឋាភិបាល​ផ្ទាល់​អំពី​ប្រទេស​មីយ៉ាន់ម៉ា បាន​ផ្លាស់ប្ដូរ​ប្រែប្រួល​ចាប់តាំងពី​​កង​ទ័ព​បាន​បោះបង់​ចោល​ការ​គ្រប់គ្រង​​ប្រទេស​​របស់​​ខ្លួន​អស់​ពេល​កន្លះ​សតវត្សរ៍​មកហើយ​នៅ​ឆ្នាំ​២០១១នោះ។


កា​របោះឆ្នោត​កាលពីថ្ងៃអាទិត្យ ត្រូវបានចាត់​ទុកថា មាន​ល​ក្ខណៈ​សេរី​បំផុត​នៅក្នុង​ប្រទេស​​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​នេះ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ពាក់​កណ្ដាលស៊ីវិល​អស់​រយៈពេល​៥ឆ្នាំ​កន្លង​មក​ហើយ នៅ​ក្នុង​អន្តរកាល​មួយ​ ដែល​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ ក្នុង​ចំណោម​​អ្នក​មាន​ឈ្មោះ​ស្របច្បាប់​ក្នុង​ការ​​បោះឆ្នោត​ដល់ទៅ​៣០​លាននាក់ បានទៅបោះ​​ឆ្នោត​​ជាលើកទីមួយ​ ក្នុងនោះ​​មាន​ទាំង​លោក​ស្រី Aung San Suu Kyi ផងដែរ ដែល​ជា​តួយ៉ាង​​នៃ​ចលនា​ប្រជាធិបតេយ្យ។


ថ្វីបើ​មាន​ដល់ទៅ​៩១​គណបក្ស​បានចូល​រួម​នៅក្នុងការបោះឆ្នោត​ក្ដី ក៏​ទិសដៅ​នៃការ​​ប្រជែង​គ្នា​​ រវាង​គណបក្ស​ NLD (National League for Democracy) របស់លោកស្រី Su Kyi និង​គណបក្ស​កាន់អំណាច​ Ruling Union Solidarity Development Party ដែល​កើត​ចេញ​ពី​អតីត​របប​យោធា​នោះ លេច​ធ្លោ​ជាងគេ។ រីឯ​បណ្ដា​គណបក្ស​ផ្សេងៗ​ទៀត​ដែល​ប្រសូត​​ចេញ​ពី​ជនជាតិ​ភាគតិច​ជា​តំណាង​ឲ្យត្រឹមតែ​៤០​ភាគរយ​នៃ​ពលរដ្ឋ​​មីយ៉ាន់ម៉ា ដល់ទៅ​៥២​លាននាក់នោះ។


ការរាប់សន្លឹក​ឆ្នោត​ កំពុងតែ​​ត្រូវបាន​ប្រព្រឹត្ដ​ទៅ​នៅ​តាមស្ថានីយ​បោះឆ្នោត​ដល់ទៅរាប់​សិប​ពាន់​ស្ថានីយ​នៅទូទាំង​ប្រទេស ហើយ​​លទ្ធ​ផល​​វិញនឹង​ត្រូវបាន​បញ្ជូន​បន្ដ​ទៅតាម​តំណាង​គណ​បក្ស​ឆ្ពោះទៅ​ស្នាក់ការ​គណបក្ស​រៀង​ខ្លួន។ លទ្ធ​ផល​នឹង​ត្រូវ​បាន​បញ្ជូន​​ទៅកាន់​គណៈកម្មាធិការ​កណ្ដាល​ទទួលបន្ទុក​ការបោះឆ្នោត​នៅថ្ងៃចន្ទ​នេះ៕


AP



បន្ទាប់ពី​​ការ​បោះឆ្នោត​​ជា​ប្រវត្ដិសាស្ដ្រ​​ មនុស្ស​​ភាគ​ច្រើន​នៅ​មីយ៉ាន់ម៉ា សង្ឃឹម​ថា លោកស្រី​ Suu Kyi ឈ្នះ​ឆ្នោត​​

Post a Comment

0 Comments

Close Menu