Ad Code

លោកជំទាវ ម៉ែន សំអន​ អញ្ជើញ​ចូលរួម​ផ្ដើម​អង្គ​កឋិន​ដង្ហែ​ទៅកាន់​វត្ត​ត្នោត​ជ្រុំ​ ស្ថិត​ក្នុង​ឃុំ​កំពង់​ចំលង​​

ស្វាយរៀង ៖ នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ លោកជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា ​និង​អធិការកិច្ច​លោកជំទាវ ហៅ ច័ន្ទ​សេរី​ទេពី ចៅ ភិ​រុណ​ លោកជំទាវ ដួង វណ្ណា អនក​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ និង​មន្ត្រីរាជការ ​ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ឯកភាព​ផ្ដើម​ធ្វើ​បុណ្យកឋិន​ទាន ដើម្បី​ប្រមូល​បច្ច័យ​យក​ទៅ​កសាង​វត្ត​ត្នោតជ្រុំ ​ស្ថិតនៅ​ក្នុង​ភូមិ​ឫស្សី​ព្រៃ ​ឃុំ​កំពង់ចំឡង​ ស្រុក​ស្វាយជ្រំ ដែល​មាន​ការ​ខ្វះខាត និង​ដើម្បី​ប្រមូល​បច្ច័យ​កសាង​វត្ត​បន្ត​ទៀត ព្រមទាំង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​មានការ​រីកចម្រើន​នា​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។​


កម្មវិធី​ផ្ដើម​បុណ្យកឋិន​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ​សុក្រ​ ៣​កើត ​ខែ​កត្តិក ឆ្នាំមមែ បញ្ចស័ក ពុទ្ធសករាជ​២៥៥៩​នេះ​ បាន​អញ្ជើញ​សូត្រ​មន្ត​នៅ​វត្ត​ត្នោត​តែម្ដង។ ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​ ត្រូវ​នឹង​ថ្ងៃ​៤​កើត​ ខែ​កត្តិក ដង្ហែ​អង្គ​កឋិន​ទាន​ក្នុង​វត្ត​ត្នោត​នេះ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ។​


អង្គ​កឋិនទាន​នេះ​ដង្ហែ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពទ្ធសីមា​វត្ត​ត្នោត​ជ្រុំ ​ស្ថិតនៅ​ភូមិ​ឫស្សី​ព្រៃ​ ឃុំ​កំពង់ចំឡង ​ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង។


អង្គ​កឋិនទាន​កើតឡើង​ពី​សទ្ធា​ជ្រះថ្លា​ ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដើម្បី​ប្រមូល​បច្ច័យ​យក​ទៅ​កសាង​វត្ត​ឲ្យ​មានការ​រីកចម្រើន​បន្ថែម​ទៀត ​បម្រើ​វិស័យ​ព្រះពុទ្ធសាសនា ដែល​មាន​ការ​ខ្វះខាត។


វត្ត​ត្នោត​នេះ​ គឺជា​វត្ត​មួយ ​ក្នុងចំណោម​វត្ត​ជាច្រើន​ក្នុងស្រុក​ស្វាយជ្រំ​ដែល​មាន​បរិវេណ​ធំ​ទូលាយ​ ដូច្នេះ​ ពុទ្ធបរិស័ទ​បាន​មូលមតិ​គ្នា​ធ្វើ​អង្គ​កឋិនទាន​ដើម្បី​ប្រមូល​បច្ច័យ​កសាង​វត្ត​នេះ​បន្ថែម​បន្ត​ទៀត​ឲ្យ​បាន​សមរម្យ​បម្រើ​វិស័យ​ព្រះពុទ្ធសាសនា​ គឺ​សាសនា​របស់​រដ្ឋ។


លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ដោយមាន​គុណបំណាច់​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេសជាតិ​ឆ្ពោះ​ទៅ​រក​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ពិសេស​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ​ពន្លត់​សង្គ្រាម​រ៉ាំរ៉ៃ​បាន​ទាំងស្រុង​នៅ​កម្ពុជា។​


នៅ​ក្នុង​ពិធី​អង្គ​កឋិនទាន​នេះ​ លោកជំទាវ ម៉ែន សំអន បាន​ប្រសិទ្ធិ​ពរជ័យ​ដល់​ពុទ្ធបរិស័ទ ដែល​បាន​ចូល​បច្ច័យ​តាម​សទ្ធា​ជ្រះថ្លា​ចូលរួម​ថវិកា​ក្នុង​អង្គ​កឋិនទាន​នេះ ដើម្បី​ចូលរួម​កសាង​សមិទ្ធផល​នានា​នៅ​វត្ត​ត្នោតជ្រុំ​ដើម្បី​តម្កល់​មហា​កុសលផល​បុណ្យ​ទៅ​អនាគតជាតិ ពិសេស​សូម​ឲ្យ​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​ថែរក្សា​ប្រមុខ​ដឹកនាំ​ប្រទេស និង​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ជួប​តែ​សុខ​សន្តិភាព​ជានិច្ច​និរន្ត​ត​រៀង​ទៅ៕
Pisey-2015-11-13-full-F50


Pisey-2015-11-13-full-F51


Pisey-2015-11-13-full-F53


Pisey-2015-11-13-full-F55


Pisey-2015-11-13-full-F57


Pisey-2015-11-13-full-F58



លោកជំទាវ ម៉ែន សំអន​ អញ្ជើញ​ចូលរួម​ផ្ដើម​អង្គ​កឋិន​ដង្ហែ​ទៅកាន់​វត្ត​ត្នោត​ជ្រុំ​ ស្ថិត​ក្នុង​ឃុំ​កំពង់​ចំលង​​

Post a Comment

0 Comments

Close Menu