Ad Code

លោក​រតនៈ ពិ​សិទ្ធ ស្លាប់​ហើយ​មែន​ទេ???

ភ្នំពេញ ៖​ តារា​សម្តែង​ប្រុស​រូប​សង្ហា​លោក រតនៈ ពិ​សិទ្ធ ថ្មីៗ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​ទស្សនិកជន​អ្នកគាំទ្រ ខណៈ​ដែល​រូបថត​បង្ហាញ​ពី​ការ​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​របស់​លោក ត្រូវ​បាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យក​ទៅ​បង្ហោះ​និង​ចែកចាយ​បន្ត​ ហើយ​ចែករំលែក​ឲ្យ​គ្នា​ពីមួយ​ទៅ​មួយ​ធ្វើ​ឲ្យ​មានការ​សួរ​ដេញដោល​ចង់​ដឹង​ការពិត​ថា តើ​វា​ជា​រឿង​ពិតមែន​ទែន​ឬមួយ​យ៉ាងណា​នោះ ?
T-11-13-15-cccc-full

យោង​តាម​រូបភាព ដែល​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ការ​សរសេរ​សារ​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើក​ឡើង​ថា “លោក រត​នៈ ពិ​សិទ្ធ តារា​សម្តែង​កើត​ចាស់​ឈឺ​ស្លាប់ វា​មិន​ទៀង តែ​អ្វី​ដែល​សោកស្តាយ​ស្លាប់​ទាំង​វ័យក្មេង​ហើយ​ទុក​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ចោល មិន​ដឹង​ថា​អារម្មណ៍​អ្នក​នៅ​រស់​សោកសៅ​សង្វេគ​យ៉ាងណា ? ចូលរួម​រំលែក​ទុក្ខ​ផង”។


T-11-13-15-ccc-full


តាមរយៈ​ការ​លេចឮ​ដំណឹ​ង នៃ​ការ​ស្លាប់​របស់​តារា​សម្តែង​លោក រតនៈ ពិ​សិទ្ធ ពេលនេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល និង ចាប់អារម្មណ៍​ជា​ខ្លាំង​ដល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ បន្ទាប់ពី​រូបភាព​ដេក​ស្លាប់​មាន​គ្រប​ក្រណាត់​ស​របស់​លោក កំពុងតែ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ដ៏​ពេញនិយម​មួយ​នេះ​។ ប៉ុន្តែ​មិនទាន់​ដឹង​មូល​ហេតុ​ច្បាស់​ទេ តើ​តារា​ប្រុស​រូប​នេះ​ពិតជា​ស្លាប់​មែន​ទេ?


T-11-13-15-c-full


ដើម្បី​ចង់​ដឹង​រឿង​នេះ​ពិត ឬ យ៉ាងណា​នោះ​កម្ពុជា​ថ្មី បាន​ភ្ជាប់​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​ស្វែងរក​ការ​បញ្ជាក់​ពី​តារា​ប្រុស​រូប​នេះ​ដែរ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន​ឡើយ​នៅ​រសៀល​ថ្ងៃទី ១៣ ខែវិច្ឆិកា​។


ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​មាន​មិត្តភក្តិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​ចេញ​មុខ​អះអាង និង លើក​ឡើង​ថា ការ​ស្លាប់​នេះ​គ្រាន់តែ​ជា​ការ​ថត​សម្តែង​ក្នុង​ឈុត​សាច់រឿង​នោះ​ទេ​….! ព្រោះ​មើលទៅ​វា​មិនមែន​ជា​ការពិត​ឡើយ៕


  T-11-13-15-cc-full



លោក​រតនៈ ពិ​សិទ្ធ ស្លាប់​ហើយ​មែន​ទេ???

Post a Comment

0 Comments

Close Menu