វាមានភាពល្បីល្បាញមួយពេល ប៉ុន្តែកំណែប្រព័ន្ធ Lollipop នៃកម្មវិធីទូរស័ព្ទ Android របស់ក្រុមហ៊ុន Google បានឈានទៅដល់ចំនួនមួយភាគបួន នៅលើឧបករណ៍ដំណើរការដោយប្រព័ន្ធ Android ទាំងអស់។
ភាគហ៊ុនពិតប្រាកដនៃ lollipop ឥឡូវនេះ បានឈរក្នុងកម្រិត ២៥,៦ ភាគរយ។ នេះបើយោងតាមតារាងកំណែប្រែថ្មីរបស់អ្នកអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ Android របស់ Google កាលពីថ្ងៃពុធនេះ ដែលនេះបានកើនឡើងបន្តិចតាំងពីដើមខែតុលាមក។ ចំនួននេះរួមបញ្ចូលទាំងឧបករណ៍ទាំងអស់ ដែលបានកត់ត្រាទុកនៅហាងលក់កម្មវិធីរបស់ Google ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃទី២ ខែវិច្ឆិកា។
lollipop បើកដំណើរបាន ២ ឆ្នាំពេញលេញ។ ការអនុម័តដោយមានភាពយឺតនេះ គឺជាសញ្ញានៃដំណើរការកំណែប្រែថ្មីលើប្រព័ន្ធប្រតិបត្តិការ Android ទាំងក្នុងស្មាតហ្វូន និងបណ្តាញឥតខ្សែ ដែលត្រូវបានសាកល្បងកំណែប្រែថ្មីពីក្រុមហ៊ុន Google សម្រាប់ឧបករណ៍នីមួយៗ មុនពេលដែលការបង្កើតមួយអាចចាប់ផ្ដើមបាន។
ផ្ទុយទៅវិញ ការធ្វើឲ្យទាន់សម័យទៅលើកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS នៅលើ iPhone របស់ក្រុមហ៊ុន Apple គ្រាន់តែមានភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាគ្រប់គ្រងដំណើរការទាំងមូល នៃការបង្កើត និងការធ្វើតេស្តកំណែថ្មី ហើយបន្ទាប់មកបញ្ចេញវាទៅកាន់អ្នកប្រើប្រាស់ទាំងអស់ នៅពេលដូចគ្នានេះ។
កំណែចុងក្រោយបំផុតនៃ ប្រព័ន្ធប្រតិបត្តិការ iOS 9 បានបើកដំណើរការ នៅខែកញ្ញា ឆ្នាំនេះ។ វាបានមកដល់រួចទៅហើយ នៅលើ ៦៦ ភាគរយនៃទូរស័ព្ទ iPhone ឧបករណ៍ iPad និង iPod Touch ទាំងអស់។
សម្រាប់ខែនេះ គឺជារូបរាងដំបូងនៃប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow នៅក្នុងការអភិវឌ្ឍន៍ចាប់ផ្តើម ផលិតដោយមានចំណែកទីផ្សារ ០.៣ ភាគរយ។ ដោយបានបើកដំណើរការនៅថ្ងៃទី ៥ ខែតុលា Marshmallow ពិតជាត្រូវបានបញ្ចេញទៅកាន់ឧបករណ៍ ដែលមានល្បឿនលឿនជាង Lollipop ដោយមិនប៉ះពាល់ដល់ផ្ទៃតាប្លូ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៥។ នេះបើយោងតាមគេហទំព័រប្រព័ន្ធប្រតិបត្តិការ Android Police។
marshmallow ត្រូវបានភ្ជាប់មក និងដំឡើងជាស្រេចនៅលើ Nexus 5x ថ្មីរបស់ Google និង Nexus 6P។ នៅពេលចាប់ផ្តើមនៃខែតុលានេះ ក្រុមហ៊ុន Google បានចាប់ផ្តើមជំរុញឲ្យ Marshmallow មាននៅលើឧបករណ៍ ដែលមានស្រាប់ជាច្រើនរួមទាំង Nexus 5 និង Nexus 6, Nexus 7 របស់ Google (ចេញនៅឆ្នាំ ២០១៣) Nexus 9 និង Nexus Player។ ក្រោយមកទៀត នៅក្នុងខែតុលា ក្រុមហ៊ុនផលិតទូរស័ព្ទចល័តរបស់ប្រទេសកូរ៉េ LG បានបញ្ចេញកំណែប្រែថ្មីនៃ Marshmallow សម្រាប់ G4 ដែលជាស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញ។
Android 4.4 KitKat នៅតែជាកំណែ ដែលមានអ្នកប្រើច្រើនបំផុត ជាមួយតួលេខ ៣៨ ភាគរយនៃទីផ្សារ ហើយនៅពីក្រោយនេះគឺប្រព័ន្ធប្រតិបត្តិការ Jelly Bean ដោយមានចំណែក ២៩ ភាគរយ។ KitKat ត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៣ ខណៈពេលដែល Jelly Bean បានបង្ហាញនៅក្នុង ខែមិថុនា ឆ្នាំ ២០១២។
ក្រុមហ៊ុន Google និងក្រុមហ៊ុន LG មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយរបស់ CNETនោះទេ៕
ឥឡូវនេះ Lollipop របស់ក្រុមហ៊ុន Google មាននៅលើឧបករណ៍ Android ចំនួនមួយភាគបួនហើយ
0 Comments