Ad Code

ក្លិប Fulham បណ្ដេញ​លោក Kit Symons ចេញពី​តំណែង​

ក្លិប Fulham បានចេញ​សេចក្ដីរាយការណ៍​ថា ក្លិប​បាន​បណ្ដេញ​គ្រូបង្វឹក​លោក Kit Symons ចេញពី​តំណែង បន្ទាប់ពី​ដឹកនាំ​ក្លិប​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្លិប Birmingham City ក្នុង​ក្របខ័ណ្ឌ Championship ។


លោក Kit Symons បាន​ដឹកនាំ​ក្លិប Fulham ឈរ​នៅ​លំដាប់ថ្នាក់​លេខ​១២ បន្ទាប់ពី​ដឹកនាំ​ក្លិប​មួយ​នេះ​រង​បរាជ័យ​ផ្ទួនៗ ។​


ម្ចាស់​ក្លិប Fulham លោក Shahid Khan និយាយប្រាប់​គេហទំព័រ​របស់​ក្លិប​ថា យើង​មិន​ចង់ឃើញ​ក្លិប​ធ្លាក់​ដុនដាប​ដល់​ដំណាក់​ការ​នេះ​ទេ ដូច្នេះ​យើង​ក៏​សម្រេចចិត្ត​បណ្ដេញ​គាត់​ចេញពី​តំណែង ។​


សូម​បញ្ជាក់ថា លោក Kit Symons ចូលមក​ដឹកនាំ​ក្លិប Fulham នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ដែល​ជំនួស​កន្លែង​របស់លោក Felix Magath៕


T-11-09-15-n-fullT-11-09-15-nn-full



ក្លិប Fulham បណ្ដេញ​លោក Kit Symons ចេញពី​តំណែង​

Post a Comment

0 Comments

Close Menu