Ad Code

អតីត​បុគ្គលិក​ផ្នែក​សន្តិសុខ​របស់​ស្ថានទូត​អាមេរិក​ជាង​២០​នាក់​ ​ លើក​គ្នា​តវ៉ា​នៅមុខ​​​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា



ភ្នំពេញ ​៖​ អតីត​បុគ្គលិក​ផ្នែក​សន្តិសុខ​របស់​ស្ថានទូត​អាមេរិក​ជាង​២០​នាក់​ បាននាំគ្នា​មក​តវ៉ា​នៅមុខ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ​ ក្រោយពី​ការិយាល័យ​ធនធានមនុស្ស​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​គ្មាន មូលហេតុ ច្បាស់លាស់។

អតីត​បុគ្គលិក​ទាំងអស់ មាន​ចំនួន​សរុប​៣២​រូប ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បញ្ឈប់​ពួកគាត់​ចេញពី​ការងារ កាលពី​ខែមេសា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់ថា បុគ្គលិក​ទាំងនោះ បាន​ចែក រំលែក​នូវ រូបភាព​អាសអាភាស មិន​សមរម្យ នៅក្នុង ក្រុម​មួយ​ដាច់ដោយឡែក​របស់​ពួកគាត់ ដោយ​ប្រើប្រាស់​កម្មវិធី Facebook Messenger។

ក្រោយ​មានការ​បញ្ឈប់​បែបនេះ អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក​ទាំងនោះ បាន​សម្តែង​ការមិន​ពេញចិត្ត ហើយ​ទាមទារ​ឱ្យ​ស្ថានទូត​ទទួល​ពួកគេ យកទៅ​ធ្វើការ​វិញ​។ ក្រុម​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក ក៏បាន​ដាក់​លិខិត​សុំ​ការអនុញ្ញាត​ពី​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូលផ្តុំ​ការតវ៉ា​របស់​ពួកគាត់​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu