Ad Code

ប្រទេស​អាល់​ហ្សេ​រី​បិទ​អ៊ីនធឺណិត​ដើម្បី​បញ្ឈប់​សិស្ស​ពី​ការ​លួច​មើល​ឯកសារ



កាលពី​ថ្ងៃ​ពុធ ប្រទេស​អាល់​ហ្សេ​រី​បាន​បិទ​អ៊ីនធឺណិត​សម្រាប់​ការចាប់ផ្តើម​ប្រឡង​បាក់​ឌុប​ដែល​នេះ​ជា​លើកដំបូង​ហើយ​នៅក្នុង​ការផ្តាច់​អ៊ីនធឺណិត​ដើម្បី​បញ្ឈប់​សិស្ស​ពី​ការ​លួច​មើល​ឯកសារ​។​

អ្នកកាសែត AFP នៅ​ប្រទេស​អាល់​ហ្សេ​រី​បាន​និយាយថា ខ្សែ​ទូរស័ព្ទ​ចល័ត​និង​អ៊ីនធឺណិត​ត្រូវបាន​កាត់ផ្តាច់​នៅ​ទូទាំងប្រទេស​សរុប​រយៈ​ពេល​ពីរ​ម៉ោង​ដើម្បី​ធ្វើ​ឲ្យ​ស្របគ្នា​ជាមួយនឹង​ការចាប់ផ្តើម​នៃ​ការធ្វើ​តេស្ត​ពីរ​ដាច់ដោយឡែក​ពីគ្នា​។​

ការបិទ​អ៊ីនធឺណិត​រយៈពេល​បី​ម៉ោង​ត្រូវបាន​គ្រោងទុក​នៅ​ល្ងាច​ថ្ងៃ​ពុធ​។ នេះ​បើ​យោងតាម​កាលវិភាគ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​សាធារណៈ Algerie Telecom ។​

Algerie Telecom បាន​និយាយថា សេវា​អ៊ីនធឺណិត​ត្រូវបាន​កាត់ផ្តាច់​ដោយ​អនុលោម​តាម​ការណែនាំ​ពី​រដ្ឋាភិបាល​ដែលមាន​បំណង​ធានាថា ការប្រឡង​បាក់​ឌុប​ដំណើរការ​យ៉ាង​រលូន​។​

ការ​កាត់ផ្តាច់​មុន​ការគ្រោងទុក​គឺ​គ្រោង​នឹង​បន្ត​ក្នុងកំឡុងពេល​នៃ​ការប្រឡង​ទាំងមូល​រហូតដល់​ថ្ងៃ​ចន្ទ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​លួច​មើល​ឯកសារ​ក្នុងចំណោម​សិស្ស​ជាង​៧​សែន​នាក់​។​

លោក Ali Kahlane ប្រធាន​សមាគម​ទូរគមនាគមន៍ AOTA បាន​ថ្លែងថា ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវបាន​តម្រូវ​ឲ្យ​អនុវត្តតាម​ការទាមទា​រ​របស់​រដ្ឋាភិបាល​។​

រដូវ​កាល​ប្រឡង​ឆ្នាំ​២០១៦​ត្រូវបាន​ញាំញី​ដោយ​ការបន្លំ​យ៉ាង​ទូលំទូលាយ​នៅពេលដែល​សំនួរ​ប្រឡង​ត្រូវបាន​ចេញផ្សាយ​នៅលើ​បណ្តាញ​សង្គម​មុន​ឬ​នៅពេល​ចាប់ផ្តើម​ការប្រលង​។​

កាលពី​ឆ្នាំមុន អាជ្ញាធរ​បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​នានា​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប៉ុន្តែ​ទង្វើ​នេះ​មិនបាន​បញ្ចប់​បញ្ហា​ទាំងស្រុង​នោះទេ​។​

អ្នក​មក​យឺត​ត្រូវបាន​ហាមឃាត់​ពី​ការប្រឡង​ហើយ​ជំនួស​មកវិញ​ត្រូវ​ចូលរួម​ក្នុងការ​ប្រឡង​ដែលមាន​ការរៀបចំ​យ៉ាង​ពិសេស​។​

គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​អ៊ីនធឺណិត​ដូចជា​ទូរស័ព្ទ​ចល័ត​និង​ថេ​ប្លេ​ត​គឺ​ត្រូវបាន​ហាមឃាត់​នៅ​ឆ្នាំនេះ​ពី​មណ្ឌល​ប្រឡង​ជាង​២,០០០​មណ្ឌល​ក្នុងប្រទេស​អាល់​ហ្សេ​រី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu