Ad Code

ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់ ពាក់ព័ន្ធ​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់ខ្លួន



រតនគិរី ​៖ ជនសង្ស័យ​ប្រុស​ស្រី ៧​នាក់ ត្រូវ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត ឃាត់ខ្លួន​រួមទាំង​វត្ថុ​តាង​មួយចំនួន គ្រា​ដែល​ជនសង្ស័យ​ទាំងនោះ​កំពុង​សេព​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​។

​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​រដ្ឋាន​នគរបាល​ខេត្តរតនគិរី ដឹកនាំ​ដោយ​លោក រ៉ា​បូ រ៉ា​ន់​ឌី ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជក់ និង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី។



លោក​វរសេនីយ៍​ឯក លាង អ៊ី​ម នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​នៅ​រសៀ​ល​ថ្ងៃទី​១៨ ខែមិថុនា នេះ​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង ៧​នាក់​នេះ រួមមាន ទី​១-​ឈ្មោះ រុន គឹម​លី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ម្ចាស់ផ្ទះ​ទីតាំង​ជក់ ហើយ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន។

ទី​២- ឈ្មោះ ចំរើន ដូច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង មុខរបរ កម្មករ​ឈូសឈើ (​អ្នក​ជក់​)​។

ទី​៣- ឈ្មោះ យី ធ្នូ​នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​៧​មករា សង្កាត់​ឡាបាន​សៀក ក្រុង​បាន​លុង​។

ទី​៤-​ឈ្មោះ ចាន់ ដេវីដ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​លំនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លង មុខរបរ​កម្មករ​ឈូសឈើ (​អ្នក​ជក់​)​។ ទី​៥.-​ឈ្មោះ ប៊ុន ហាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​អូរ​កន្សែង ក្រុង​បាន​លុង ជា​សិស្ស (​អ្នក​ជក់​)​។ ទី​៦-​ឈ្មោះ សុខ សារឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុងបាន​លុង មុខរបរ​មិន​ពិតប្រាកដ (​អ្នក​ជក់​)។ ទី​៧-​ឈ្មោះ សុខ សាវឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង (​អ្នក​ជក់​)​។

ដោយឡែក​វត្ថុ​តាង ​ដែល​រឹបអូស​បាន​រួម​មាន ម៉ា​ទឹកកក​៤​ថង់​ធំ ១​ថង់​តូច ប្រាក់​ចំនួន​១៨​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន ចំនួន​២​គ្រឿង ព្រមទាំង​សម្ភារៈ​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

លោកនាយ​ការិយាល័យ បាន​បន្ត​ថា មុននឹង​ឈាន​ដល់​ការបង្ក្រាប​ខាងលើនេះ គឺ​លោក​បាន​ប្រើប្រាស់ កម្លាំង​បច្ចេកទេស​ជំនាញ កំណត់​ទីតាំង​បានច្បាស់លាស់ ទើប​ទើប​រាយការណ៍​ជូន​លោកស្នងការ​ភ្លាមៗ ក៏​សុំ​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា ដើម្បី​ឈានដល់​ការឆែកឆេរ ប្រទះឃើញ​សម្ភារៈ​សេព​គ្រឿងញៀន និង​ភស្ដុតាង​គ្រឿងញៀន ទើប​នាំខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​យកមក​ស្នងការ​តែម្ដង​។

បច្ចុប្បន្ន ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង ត្រៀម​បញ្ជូន​ខ្លួន រួម​ទាំង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu