Ad Code

កំពូល​តារា​សម្តែង​ថៃ​ដ៏​ល្បី​ម្នាក់ ​មក​បង្ហាញ​ពី​របៀប​ថែរក្សា​ស​ម្ផ​ស្ស​របស់ខ្លួន​ដល់​ស្ត្រី​កម្ពុជា​



ភ្នំពេញ​ ៖ កំពូល​តារាភាពយន្ត​ថៃ​អ្នកនាង​វី​គី​សុ​នីសា​ជេ​ត​ បាន​បង្ហាញ​ពី​របៀប​ថែទាំ​ស​ម្ផ​ស្ស​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រស់​មាន​ភាពស្រស់ស្អាត​ដូច​ធម្មជាតិ។

​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការបង្ហាញ​ផលិតផល​LIV White Diamond​នៅ​សណ្ឋាគារ​សូល​ហ្វី​តែ​ល​ភ្នំពេញ​ អ្នកនាង​វី​គី​សុនី​សា​ជេ​ត​ បាន​មានប្រសាសន៍ថា ​ដើម្បី​រក្សា​សម្រស់​ឲ្យ​បាន​ស្រស់​ស្អាត​ដូច​ធម្មជាតិ​នោះ​ស្ត្រី​ទាំងអស់​ត្រូវ​អនុវត្ត​វី​ធី​មួយចំនួន​ដូចជា​គឺ​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន សម្រាក​ឲ្យ​បាន​ច្រើន ឧស្សាហ៍​ហាត់​ប្រាណ​ និង ​ប្រើប្រាស់​ផលិតផល​ណា​ដែលមាន​គុណភាព។



អ្នកនាង​វី​គី​សុ​នីសា​ជេ​ត​ បាន​បន្ត​ថា ​បច្ចុប្បន្ន​នេះ​អ្នក​បាន​ប្រើ​ផលិតផល​LIV White Diamond​ជាប្រចាំ​ក្នុង​ការ​ថែរក្សា​សម្រស់​របស់ខ្លួន​ដែល​ផលិតផល​នេះ​ មាន​ដូចជា​ម្សៅ​ផាត់មុខ ក្រែម​ការពារ​ពន្លឺ​ថ្ងៃ ម៉ាស​បិទមុខ​ដែល​ជួយ​ឲ្យ​ស្បែក​មុខ​តឹង​រលោង​។

អ្នកនាង​បាន​បន្ថែម​ទៀត​ថា ​ដោយ​មើលឃើញ​ពី​ការប្រើប្រាស់​គ្រឿងសំអាង​មាន​តម្រូវការ​ខ្ពស់​នៅ​ប្រ​ទេស​កម្ពុជា​នោះ​ ទើប​អ្នកនាង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​LVLs Media co,Ltd​ដែលមាន​លោក លីម ឡោក ច​ន សុន​ជា​អគ្គនាយក​នាំចូល​ផលិតផល​LIV White Diamond​មក​ក្នុងប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ចំ​ណែក​លើ​កក​ម្ពស់​វិស័យ​គ្រឿងសំអាង​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។

​អ្នកនាង​បាន​បន្តទៀតថា​ ផលិតផល​LIV White Diamond​នេះ​ជា​ផលិតផល​មួយ​ដែល​ផលិត​នៅ​ប្រទេស​ថៃ​ដោយ​នាំ​យក​វត្ថុធាតុដើម​មកពី​សហរដ្ឋអាមេរិក​និង​ជប៉ុន​សម្រាប់​អ្នកប្រើប្រាស់​ដែលមាន​អាយុ​ចាប់ពី​អាយុ​ចាប់ពី​២២​ដល់​៤៥​ឆ្នាំ​កាន់​តែមាន​សម្រស់​ស្រស់ស្អាត​ដូច​ធម្មជាតិ​។



អ្នកនាង​វី​គី​សុ​នីសា​ជេ​ត​ បាន​បញ្ជាក់​ទៀត​ថា ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ អ្នកប្រើប្រាស់​ដែល​មាន​អាយុ​ពី​១៨​ដល់​៣៥​មានការ​ពេញនិយម​ខ្លាំង​ចំពោះ​ផលិតផល​នេះ​។

លោក​លីម ឡោក ច​ន សុន​ជា​អគ្គនាយក​ក្រុមហ៊ុន​LVLs Media co,Ltd​បាន​មានប្រសាសន៍ថា​កា​រស​ម្រេច​ចិត្ត​នាំយក​ផលិតផល​LIV White Diamond​មកពី​ប្រទេស​ថៃ​នេះ ​ដោយសារតែ​មើល​ឃើញ​ថា ​ផលិតផល​នេះ​គឺជា​ផលិតផល​មួយ​ដែលមាន​ការគាំទ្រ​ខ្លាំង​នៅ​ប្រទេស​ថៃ​ពិសេស​តារា​ល្បីៗ​នៅ​ប្រទេស​ថៃ​ដូចជា​អ្នកនាង​វី​គី​សុ​នីសា​ជេ​ត​ក៏​ប្រើប្រាស់​ផលិតផល​នេះដែរ​។

លោក​លីម ឡោក ច​ន សុន​សង្ឃឹមថា​ ផលិតផល​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​ពិសេស​មិត្ត​យុវវ័យ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu