Ad Code

កងទ័ពជើងទឹក​រុស្ស៊ី​បង្ហាញ​កម្លាំង​ជាមួយនឹង​ការ​ដាក់​ពង្រាយ​នាវា​ថ្មី​ចំនួន​២៦​គ្រឿងក្នុង​ឆ្នាំនេះ



លោក​ប្រធានាធិបតី វ្លា​ឌី​មៀរ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ ខណៈ​ប្រទេស​ប្រារព្ធ​ទិវា​កងទ័ពជើងទឹក​ថា កងទ័ពជើងទឹក​រុស្ស៊ី​នឹងដាក់​ពង្រាយ​នាវា​ថ្មី​សរុប​ចំនួន​២៦​គ្រឿងក្នុង​ឆ្នាំនេះ​។​

លោក ពូ​ទីន បាន​និយាយ​ក្នុង​ទីក្រុង Saint Petersburg ភាគ​ពាយព្យ​ថា នៅ​ឆ្នាំ​២០១៨​នេះ កងទ័ពជើងទឹក​នឹង​ទទួលបាន​នាវាចម្បាំង អូប័រ​និង​នាវា​ធំៗ​សរុប​២៦​គ្រឿង​ដោយ​ក្នុងនោះ​រួមមាន​ទាំង​នាវាចម្បាំង​បួន​គ្រឿង​ដែល​បំពាក់​ជាមួយ​មី​ស៊ី​ល​ផ្លោង Kalibr ផងដែរ​។​

មី​ស៊ី​ល Kalibr ដែល​បាញ់​ចេញពី​នាវា​រុស្ស៊ី​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​និង​តំបន់​កាស​ព្យែ​ន​គឺ​ត្រូវបាន​ប្រើ​ជា​ផ្នែក​មួយ​នៃ​អន្តរាគមន៍​យោធា​របស់​ក្រុង​មូ​ស្គូ​ក្នុង​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​ដើម្បី​គាំទ្រ​ដល់​ប្រធានាធិបតី បា​សារ អាល់​អាសាដ​។​

លោកពូ​ទីន​បន្ថែមថា កងទ័ពជើងទឹក​ទទួល​បាន​នាវា​ចំនួន​៨​គ្រឿង​រួចទៅហើយ​នៅ​ឆ្នាំនេះ​។​
​មេបញ្ជាការ​នៃ​កង​នាវាចរ​សមុទ្រ​ខ្មៅ​លោក​ឧ​ត្ត​មនា​វី​ទោ Alexander Moiseyev បាន​និយាយថា នាវា​ថ្មី​ចំនួន​៦​គ្រឿង​រួមទាំង​នាវា​ផ្ទុក​មី​ស៊ី​ល​ផងដែរ​គឺ​នឹង​ប្រគល់​ឲ្យ​ត្រឹម​បំណាច់​ឆ្នាំនេះ​។​

លោកពូ​ទីន​បាន​ពិនិត្យមើល​ការបង្ហាញ​របស់​កង​នាវាចរ​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​មួយ​នៅលើ​ទន្លេ Neva ក្នុង​ទីក្រុង Saint Petersburg ដោយមាន​នាវាចម្បាំង​ចំនួន​៣៩​គ្រឿង​កំពុង​ធ្វើ​សមយុទ្ធ​។​

លោក​បាន​ប្រាប់​កងទ័ព​ចំនួន​៤,០០០​នាក់​ដែល​ចូលរួម​ថា កងទ័ពជើងទឹក​កំពុង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​អន្តរជាតិ​។ លោកពូ​ទីន​បាន​និយាយថា “​ជាការ​ពិតណាស់ យើង​នឹង​បន្ត​វិធានការ​ក្នុង​គោលបំណង​ពង្រឹង​និង​អភិវឌ្ឍ​កងទ័ពជើងទឹក​”​។​

ក្រសួងការពារជាតិ​បាន​និយាយ​នៅលើ Facebook ថា ការ​ប្រារព្ធ​ទិវា​កងទ័ពជើងទឹក​ក៏​រួមមាន​ទាំង​ក្បួនព្យុហយាត្រា​មួយ​ផងដែរ​នៅ​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី Tartus ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដែលមាន​ការចូលរួម​ពី​នាវា​ចំនួន​៥​គ្រឿង​និង​នាវាមុជទឹក Kolpino៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu