Ad Code

ឃើញ​ម៉ូតូ​គេ​ភ្លេច​ដក​កូន​សោ​ ទៅ​លួច​យក​ជាប់អន្ទាក់​អ្នក​ជិតខាង



ភ្នំពេញ ​៖​ ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិតខាង​ចាប់ខ្លួន​ភ្លាមៗ ​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ​មិនបាន​សម្រេច​ព្រោះ​ម្ចាស់​គេ​ឃើញ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃអាទិត្យ ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២និង​៣០​នាទី ​នៅ​ចំណុច​ដី​ឡូ​តិ៍​លេខ​២៤ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​រូប​នោះ​ឈ្មោះ ឡាញ សុភ​ក្ដី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ (​ឃាត់ខ្លួន)។ ចំណែក​វត្ថុតាង​ចាប់យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក nex ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GH-1974 លេខ​តួ​៣២៥៥៨៣ និង​លេខ​ម៉ាស៊ីន​៣២៥៧០៣​។​ ជនរងគ្រោះ​ឈ្មោះ គ្រី សុខ​ជិន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៦៥១​អឺ ផ្លូវ​បេតុង ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ​​នៅ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​មក​ឈប់​នៅ​ចំណុច​មុខ​ផ្ទះ​កើតហេតុ​ ដោយ​មិនបាន​ដក​កូនសោ​ម៉ូតូ​ចេញ​នោះ​ទេ ​គាប់​ជួន​ខណៈនោះ​ជនសង្ស័យ​មកដល់​ឃើញ​ឱកាសល្អ​ ក៏​លួច​យក​ជិះ​ចេញ​បាន​បន្តិច ​ជនរងគ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ ​ក៏​ត្រូវ​បាន​អ្នកជិតខាង​ចាប់​ក្របួច​ភ្លាមៗ​ ប្រគល់​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu