Ad Code

ក្រុម​អ្នក​សង្កេតការណ៍​ជាតិ ​ចូលរួម​សន្និសីទ​វាយ​តម្លៃ​ដំណើរការ​បោះឆ្នោត



ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ បាន​ចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ដោយ វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​) ដើម្បី​វាយ​តម្លៃ​ពី​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨។

​សូមបញ្ជាក់ថា ជារួម​នៅក្នុង សន្និសីទ​សារព័ត៌មាន​នេះ តំណាង​អង្គការ សមាគម ដែល​បាន​ចូលរួម​សង្កេតការណ៍​នៅក្នុង​ការបោះឆ្នោត​នេះ សុទ្ធតែ​បាន​អះអាង​ថា ដំណើរការ​បោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ហើយ​ការបោះឆ្នោត​នេះ​បានចាប់ផ្តើម និង​បិទ តាម​កម្មវិធី ដែល​បាន​គ្រោងទុក។

តាម​ការវាយតម្លៃ បើទោះបីជា បញ្ហា​ខ្លះ តែ​មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​នោះ​ទេ​។ ជាមួយគ្នា​នោះ ក៏បាន​អំពាវនាវ​ឲ្យ​ចូល​រួមជា​មួយ​រដ្ឋាភិបាល​ថ្មី ដែល​នឹង​កើតឡើង​ក្រោយ​ការបោះឆ្នោត​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu