Ad Code

ភេទ​ទី​៣​ គាស់​ផ្ទះ​ប្រជាពលរដ្ឋ​បំណង​លួច​ទ្រព្យសម្បត្តិ​ប៉ះចំ​ផ្ទះ​គេ​កណ្ដឹង​រោទ៍​ម្ចាស់ផ្ទះ​ចាប់​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច



កំពង់ស្ពឺ​ ៖ ​បុរស​ភេទ​ទី​៣​ម្នាក់​ បាន​ធ្វើ​សកម្មភាព​គាស់​សោ​ផ្ទះ​ប្រជាពលរដ្ឋ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​ប៉ះចំ​ផ្ទះ​មាន​កណ្ដឹង​រោទ៍ ​ម្ចាស់​ទាន់​បើកទ្វារ​​ ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាមច្បាប់។

ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥៨​នាទី​យប់​ ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

មន្ត្រី​កងរាជអាវុធហត្ថ​​​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ វ៉ាន់ ពុ​ទ្ធី ភេទ​ប្រុស (​ក្លែងភេទ​ទី​៣) អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ បាន​ចូល​គាស់​ផ្ទះ​លក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ឈ្មោះ លឹម សារី ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ប្រភព​បន្តទៀតថា ខណៈពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ប៉ះចំ​កណ្តឹង​រោទ៍​ម្ចាស់ផ្ទះ​មកប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​សំរោង​ទង បាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ។

បច្ចុប្បន្ន​សមត្ថកិច្ច​ បាន​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu