Ad Code

នៅឯ​កិច្ចប្រជុំ​កំពូល លោក ត្រាំ បដិសេធ​ប្រឈមមុខ​ជាមួយ​លោក ពូ​ទីន អំពី​ជម្លោះ​បោះឆ្នោត



លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​ប្រឈមមុខ​ជាមួយ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ពាក់ព័ន្ធ​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​នៅឯ​ជំនួប​កំពូល​ទល់មុខ​គ្នា​ជា​លើកដំបូង​។​

ប្រធានាធិបតី​អាមេរិក​និង​រុស្ស៊ី​បាន​ចាក​ចេញពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅក្នុង​ទីក្រុង ហេ​ល​ស៊ីន​គី កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បង្ហាញ​ពី​បំណងប្រាថ្នា​សម្រាប់​ការចាប់ផ្តើម​ថ្មី​មួយ​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ឈានមុខ​ទាំងពីរ​របស់​ពិភពលោក​និង​កិច្ចពិភាក្សា​បន្ថែមទៀត​ស្តីពី​បញ្ហា​ប្រឈម​ជា​សកល​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ជាច្រើន​ដូចជា​បញ្ហា​ប្រទេស​ស៊ី​រី អ៊ុយ​ក្រែ​ន​និង​ចិន​ព្រមទាំង​អំពី​បញ្ហា​ពន្ធ​ពាណិជ្ជកម្ម​និង​ទំហំ​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​។​

ឈរ​នៅក្បែរ​មេ​វិមាន​ក្រឹម​ឡាំង​ក្នុង​សន្និសីទ​ព័ត៌មាន​រួមមួយ​, លោក ត្រាំ បាន​ទទួលស្គាល់ថា​ប្រមុខ​ស៊ើបការណ៍​សម្ងាត់​របស់គាត់​ជឿថា ប្រទេស​រុស្ស៊ី​បាន Hack និង​ទម្លាយ​អ៊ី​ម៉ែ​ល​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែលមាន​ព័ត៌មាន​បំផ្លិចបំផ្លាញ​ខាង​នយោបាយ​អំពី​គូប្រជែង​របស់គាត់​គឺ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នៅក្នុង​ឆ្នាំ​២០១៦​។​

ប៉ុន្តែ​ដោយ​ទទូចថា​គាត់​បានឈ្នះ​ការបោះឆ្នោត​ដោយ​យុត្តិធម៌​និង​សមរម្យ​នោះ មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​មាន​លោក​ប្រធានាធិបតី​ពូ​ទីន គាត់​គ្រាន់តែ​និយាយថា វា​មិនមែនជា​ប្រទេស​រុស្ស៊ី​ទេ​។ ខ្ញុំ​នឹង​និយាយ​រឿងនេះ ខ្ញុំ​មិនឃើញ​ហេតុផល​ណាមួយ​នោះទេ​”​។​

មេដឹកនាំ​អាមេរិក​រូបនេះ​បាន​លើកឡើងថា សម​ភាគី​របស់គាត់​បា​ន​ធ្វើការ​បដិសេធ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការចោទប្រកាន់​លើ​រុស្ស៊ី​ហើយ​ថា ការស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Muller បានបង្ហាញ​ថា​ជា “​គ្រោះមហន្តរាយ​” សម្រាប់​សហរដ្ឋអាមេរិក​។​

ខណៈ​ការរិះគន់​បាន​កើនឡើង​នោះ លោក ត្រាំ បាន​បង្ហោះ Twitter ចេញពី​យន្តហោះ Air Force One តាមផ្លូវ​វិលត្រឡប់​មកពី​ប្រទេស​ហ្វាំ​ង​ឡង់​វិញ​ថា គាត់​មាន “​ទំនុកចិត្ត​ដ៏​អស្ចារ្យ​ចំពោះ​ប្រជាជន​ដ៏​ឆ្លាត​វៃ​របស់ខ្ញុំ​”​។​

លោក​បាន​និយាយថា “​ទោះបីជា​យ៉ាងណាក៏ដោយ ខ្ញុំ​ក៏​ទទួលស្គាល់​ផងដែរ​ថា ដើម្បី​កសាង​អនាគត​ភ្លឺស្វាង យើង​មិនអាច​ផ្ដោតទៅលើ​អតីតកាល​បានទេ​។ ក្នុងនាម​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​ពិភពលោក យើង​ត្រូវតែដើរ​ជាមួយគ្នា​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu