Ad Code

ភ្លើង​ប្រចណ្ឌប្ដី​ កាប់​ប្រពន្ធ​៥​ពូថៅ ​ដេក​ស្លាប់​ក្នុង​ឈាម​ចោល​កូន​បី​នាក់



កណ្ដាល​ ៖​ បុរស​ឈាម​ក្ដៅ​ ដោយសារ​តែ​លួច​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកហើយ​នោះ មកដល់ពេលនេះ​ បានសម្រេច​លួច​ធ្វើឃាត​ប្រពន្ធ​ដោយ​កាប់​ទៅ​ប្រពន្ធ​ចំនួន​៥​ពូថៅ​បណ្ដាល​ឲ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ ខណៈ​នាង​ប្រពន្ធ​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន​សោះ​នោះ​ហើយ​នាំ​កូន​រត់​គេច​ខ្លួន​ទៅ​ស្រុកកំណើត​ លុះ​រំលង​បាន​១​ថ្ងៃ​ក្រោយមក​ ទើប​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន។

ករណី​ឃាតកម្ម​លើ​ប្រពន្ធ​ខ្លួនឯង​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃទី​១៥​ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​លើ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​អង្គ​ព​ពាយ​ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល ប៉ុន្ដែ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចប់​សព្វគ្រប់​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ឃាតករ​បាន​ និង​កសាង​សំណុំរឿង​រួចរាល់​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែកក្កដា​នេះ​ ទើប​សមត្ថកិច្ច​បង្ហាញ​របាយការណ៍​ជា​សាធារណៈ។

ជនរងគ្រោះ​មាន ឈ្មោះ ឈិ​ត ម៉ាច ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​កម្មការិនី​រោងចក្រ​មាន​ទីលំនៅ​​​​​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ស្រុក​អង្គស្នួល​ ខេត្តកណ្តាល។ ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ ណន ណាត អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ ​សព្វថ្ងៃ​ស្នាក់​នៅក្នុង​ភូមិ​កើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​ក្សេមក្សាន្ដ ​ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។

វត្ថុតាង​ចាប់​យក មាន​ពូថៅ​ដៃ​០១​ដង​ឈើ​ប្រវែង​២៣​សង់ទីម៉ែត្រ។ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណីនេះ​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​វេលា​យប់​ថ្ងៃទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៨​ជនរងគ្រោះ ​និង​ជនសង្ស័យ ជា​ប្តី​ប្រពន្ធ នឹង​គ្នា ​បាន​ឈ្លោះប្រកែក​គ្នា​ ហើយក៏​ស្ងាត់​មាត់​បាត់​ទៅ លុះ​ពេល​ជនរងគ្រោះ​ដេក​លង់លក់​ជនសង្ស័យ​បាន​យក​ពូថៅ​ដៃ​របស់​ខ្លួន​ កាប់​លើ​ជនរងគ្រោះ​ចំនួន​៥​ពូថៅ​សំដៅចំ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ហើយ​យក​ភួយ​គ្រប ដណ្តប់​ពីលើ​សព​ប្រពន្ធ​ធ្វើ​ដូច​គ្មាន​រឿង​អី​កើតឡើង​នោះទេ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៦ ​ខែកក្កដា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក​ជនសង្ស័យ​ បាន​នាំ​កូន​២​នាក់​តូចៗ ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​សម្ងំ​នៅ​ឯ​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត​ ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​បាត់​ទៅ។

ប្រភព​បន្ដថា ​រហូតដល់​ថ្ងៃទី​១៦ ​ខែកក្កដា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១៩​យប់​ឈ្មោះ ឈិ​ត តាក់​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ជាមួយគ្នា​ ត្រូវជា​ប្អូនបង្កើត​របស់​ជនរងគ្រោះ​ឃើញ​ផ្ទះ​បង​មិនឃើញ​បើកភ្លើង​អំពូល​ ក៏បាន​ដើរទៅ​មើល​ ហើយ​ស្រែក​ហៅ​មិន​ឮសូរ​ឆ្លើយ។ ​បន្ទាប់មក​បាន​ឡើងទៅ​មើល​នៅលើផ្ទះ និង​បាន​បញ្ចាំង​ភ្លើង​ពិល​មើល​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​គ្រប​ភួយ​ស្លាប់​បាត់ទៅហើយ ​ទើប​ចុះ​មកវិញ​មក​ប្រាប់​ប្រពន្ធ​ និង​ទៅ​រាយការណ៍​ជូន​មេភូមិ​ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន។

ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​សមត្ថកិច្ច​ស្រុក​អង្គស្នួល សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ខេត្ត ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ​ជាក់ស្ដែង និង​ធ្វើ​កោសល្យវិច័យ​បើក​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ លុះ​ដល់​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​កម្លាំង​ សមត្ថកិច្ច​បាន​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន ​និង​បាន​ធ្វើ​ការ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​​នៅ​ចំណុច​នៅ​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ ក្សេមក្សាន្ត​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​នៅ​នឹង​ផ្ទះ​ឪពុកម្ដាយរ​បស់ជន​សង្ស័យ​តែម្ដង។

នៅ​ចំពោះមុខ​សមត្ថកិច្ច​​​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឃាតកម្ម​ទៅលើ​ជន​ប្រពន្ធ​ខ្លួន​ប្រាកដ​មែន​ ដោយ​យក​ពូថៅ​ដៃ​កាប់​ទៅលើ​ប្រពន្ធ​ ដែល​នាង​កំពុង​ដេកលក់​ចំក្បាល​ចំនួន​៥​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ដោយសារ​​ភ្លើង​ប្រចណ្ឌ​មាន​រយៈពេល​៣​ឆ្នាំ​មកហើយ​និង​ធ្លាប់មាន​ជម្លោះ​ជាមួយគ្នា​ជា​ញឹកញាប់​ទៀតផង​។​

ក្រោយពេល​ចាប់ខ្លួនបាន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu