Ad Code

មេដឹកនាំ​កាតា​ឡាន​ប៉ុនប៉ង​បង្រួបបង្រួម​បក្សពួក​បំបែក​ខ្លួន



មេដឹកនាំ​កាតា​ឡាន​ ដែល​និរទេស​ខ្លួនឯង​លោក​ Carles Puigdemont កាលពី​ថ្ងៃ​ចន្ទ​ បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​ក្នុងចំណោម​ក្រុម​ខុសគ្នា​នៃ​ចលនា​ឯករាជ្យ​របស់​តំបន់​កាតា​ឡាន​។

សេចក្តីអំពាវនាវ​នេះ​គឺជា​ការប្តេជ្ញា​ចិត្តជា​បន្ត​របស់គាត់​ដើម្បី​បង្វែរ​តំបន់​ភាគ​ខាងកើត​ដ៏​មានទ្រព្យ​សម្បត្តិ​មួយ​នេះ​ទៅជា​សាធារណរដ្ឋ​មួយ​។​

ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា លោក Puigdemont បាន​ថ្លែង​តាមរយៈ​វីដេអូ​លីង​ចេញពី​ប្រទេស​អាល្លឺម៉ង់​ដែលជា​កន្លែង​គាត់​ប្រឈមមុខ​នឹង​ការធ្វើ​បត្យាប័ន​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​ថា “​យើង​មាន​កម្លាំង​កាន់តែខ្លាំង​ប្រសិនបើ​យើង​អាចធ្វើ​សកម្មភាព​តាមរបៀប​រួមគ្នា​មួយ​”​។​

ខុសពី​ចលនា​បំបែក​ខ្លួន​ផ្សេងទៀត ក្រុម​បំបែក​ខ្លួន​កាតា​ឡាន​ត្រូវបាន​បំបែក​គ្នា​ក្នុងចំណោម​ក្រុម​អភិរក្ស​របស់លោក Puigdemont និង​ក្រុម​ឆ្វេងនិយម​។ ពួកគេ​បាន​រួបរួមគ្នា​នៅ​ពីក្រោយ​ចលនា​មួយ​ដែល​បានបញ្ចប់​កាលពី​ខែតុលា​មុន​នៅក្នុង​ការប្រកាស​ឯករាជ្យ​របស់​សភា​ក្នុង​តំបន់​។​

ក៏ប៉ុន្តែ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​អភិរក្ស​កាន់អំណាច​នៅពេលនោះ​ដែល​ដឹកនាំ​ដោយ​លោក Mariano Rajoy បាន​ឆ្លើយតប​ដោយ​ការបណ្តេញ​រដ្ឋាភិបាលរ​បស់​គាត់ បញ្ឈរជើង​រដ្ឋសភា​កាតា​ឡាន​និង​ដាក់​ការគ្រប់គ្រង​ដោយផ្ទាល់​លើ​តំបន់​នេះ​។​

រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ដ​បាន​ដក​ការគ្រប់គ្រង​ដោយផ្ទាល់​នៅក្នុង​ខែមិថុនា​បន្ទាប់ពី​ប្រធានាធិបតី​ថ្មី​លោក Quim Torra ឡើងកាន់​អំណាច​ដែល​គាត់​ក៏​ជា​អ្នក​បំបែក​ខ្លួន​និង​ជា​ជំនិត​របស់លោក Puigdemont ផងដែរ​។​

លោក Puigdemont និង​រដ្ឋមន្ត្រី​៤​នាក់​របស់គាត់​បាន​ភៀ​ស​ខ្លួន​ទៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​ដើម្បី​គេចវេះ​ពី​ការចោទប្រកាន់​រួមទាំង​ការបះបោរ​ដែល​ទាក់ទង​ទៅនឹង​ការជំរុញ​បំបែក​ខ្លួន​ផងដែរ​។​
​គាត់​ត្រូវបាន​គេ​ឃាត់ខ្លួន​ខណៈដែល​គាត់​កំពុងធ្វើដំណើរ​ទៅក្នុង​ប្រទេស​អាល្លឺម៉ង់​។​

តុលាការ​អាល្លឺម៉ង់​កាលពី​សប្តាហ៍​មុន​បាន​បើកភ្លើង​ខៀវ​ដល់​ការធ្វើ​បត្យាប័ន​របស់លោក Puigdemont ដោយសារ​ការប្រើប្រាស់​មូ​ល​និ​ធិ​សាធារណៈ​មិន​ត្រឹមត្រូវ​ប៉ុន្តែ​មិន​ចោទប្រកាន់​ពីបទ​បះបោរ​ធ្ងន់ធ្ងរ​ដែល​អាច​មានទោស​ជាប់ពន្ធនាគារ​២៥​ឆ្នាំ​នោះទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu