Ad Code

សិស្ស​កម្ពុជា​ទទួលបាន​មេដាយ​៤០​គ្រឿង​ពី​កម្មវិធី “​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​២០១៨”​នៅ​ប្រទេស​ចិន



ភ្នំពេញ ​៖​ សិស្សានុសិស្ស​កម្ពុជា​ទទួល​បាន​មេដាយមាស​ចំនួន​១៦ មេដាយប្រាក់​ចំនួន​១៨ និង​មេដាយសំរិទ្ធ​ចំនួន ៦​គ្រឿង ពី​ការចូលរួម​ប្រកួត​ក្នុង​កម្មវិធី “​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​២០១៨” ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ពី​១៩-២៧ កក្កដា ​ឆ្នាំ​២០១៨ នៅ​ទីក្រុង Wuhan ប្រទេស​ចិន​។​

ការប្រកួត​នេះ​ផ្តោតជាសំខាន់​ទៅលើ​ការធ្វើ​គម្រោង​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​ធម្មជាតិ ការតាំង​បង្ហាញ​ស្នាដៃ វិទ្យាសាស្ត្រ និង​ការធ្វើ​បទ​បង្ហាញ​ជា ភាសា​អង់គ្លេស​។​

លោក​បណ្ឌិត​និត្យ​ប៊ុន​ឡៃ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​ប្រធាន​ក្រុមការងារ​នៃ​គណៈកម្មការ​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ​ការ​ទៅ ចូលរួម ប្រកួត​ក្នុង​កម្មវិធី​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​របស់​សិស្សានុសិស្ស​កម្ពុជា​ដណ្តើម​បាន មេដាយមាស​ចំនួន​១៦ មេដាយ​ប្រាក់​ចំនួន​១៨ និង​មេដាយសំរិទ្ធ​ចំនួន ៦​គ្រឿង។

លោក​បាន​ជម្រាប​ជូន​អំពី​កត្តា​ដែល​នាំ​ឲ្យ​សិស្ស​កម្ពុជា សម្រេចបាន​ជោគជ័យ ពី​ការ​ដណ្តើមបាន​មេដាយ ទាំង នេះ ដោយសារ​យើង​បាន​ត្រៀមលក្ខណៈ​រយៈពេល​យូរ​ជាមួយ​នឹង​ការរៀបចំ​ផែនការ​ជំនួយ​បច្ចេកទេស ​ការ​បង្ហាត់បង្ហាញ​អំពី​ការស្រាវជ្រាវ​ដែល​បាន​ប្រុងប្រៀប​លក្ខណៈ​សម្បត្តិ​ជាស្រេច​ទុកជាមុន។

ចំពោះ​លទ្ធផល​ល្អ ឆ្នាំនេះ យើង បាន​ត្រៀម​រៀបចំ​បានល្អ​។ ៣​ឆ្នាំមុន​យើង​មាន​ពេលវេលា​ខ្លី​ពេក ក្នុង​៣​ឆ្នាំ​សរុបទៅ​យើង​ទទួលបាន តែ​៥​ទេ​មេដាយមាស​..........​គេ​កំណត់​តាំងពី​ថ្នាក់ ទី​២​រហូតដល់​ថ្នាក់​ទី​១២ ប៉ុន្តែ​អ្នក​ដែល​ចូលរួម ប្រកួត មាន​ពី​ថ្នាក់​ទី​១ រហូត​ដល់ទី​១១)​។​

ប្រតិភូ​សិស្សានុសិស្ស​កម្ពុជា​ចំនួន​៤០​នាក់ កាលពី​សប្តាហ៍​មុន បាន​ទៅ​ចូលរួម ប្រកួត​ក្នុង​កម្មវិធី “​ទិវា ប្រវត្តិសាស្ត្រ​ធម្មជាតិ សាកល ដែល​ធ្វើឡើង​នៅ​ទីក្រុង​Wuhan ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​២១ ដល់ ថ្ងៃទី​២៤ ខែកក្កដា កន្លងទៅ ដោយ កម្ពុជា ដណ្តើមបាន មេដាយមាស មេដាយ ប្រាក់ និង មេដាយសំរិទ្ធ សរុប​ចំនួន​៤០​គ្រឿង​។​

ក្នុងឱកាស​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ កាលពី​ចុង​សប្ដាហ៍​មុននេះ​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ ភ្នំពេញ សិស្សានុសិស្ស​ជ័យលាភី​កម្ពុជា សុទ្ធតែ​បានបង្ហាញ​ពី​ក្តី សប្បាយរីករាយ​ជាខ្លាំង ដែល ខ្លួន​បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុង​កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ​ហើយ សម្រេច បាន​លទ្ធផល​យ៉ាង​ធំធេង​បែបនេះ ដែល​មិន​នឹកស្មាន​ដល់​នោះ​។​

សូមបញ្ជាក់ថា កម្មវិធី​ប្រកួតប្រជែង «​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សាកល​នេះ គឺជា​កម្មវិធី​អប់រំ​មួយ ដែល​បង្កើតឡើង ដើម្បី​ជំរុញ​ការ សិក្សា​ពី​វិទ្យាសាស្ត្រ​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ សម្រាប់​សិស្សានុសិស្ស​ថ្នាក់​បឋម និង​មធ្យមសិក្សា។

កម្មវិធី​ទិវា​ប្រវត្តិ សាស្ត្រ​ធម្មជាតិ​សាកល​ឆ្នាំ​២០១៨​នេះ​ជា​លើក​ទី​៤​របស់​កម្ពុជា​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ជ្រើស រើស​សិស្ស​ចាប់ពី​ថ្នាក់​ទី​២​រហូតដល់​ថ្នាក់​ទី​១២​ឲ្យ​ទៅ​ចូលរួម​ប្រកួតប្រជែង​ដែល​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​អន្តរជាតិ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu