សៀមរាប ៖ រថយន្តកូរ៉េបុកជាមួយសាំយ៉ុងពេញទំហឹងក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់របួស២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងលើកំណាត់ផ្លូវជាតិលេខ៦ វេលាម៉ោង០៤និង២០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A.4811 បើកបរដោយឈ្មោះសុខ ដារី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិវាលកណ្ដាង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបុករថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2AN.0338 (បញ្ច្រាសទិសគ្នា) បណ្ដាលឲ្យស្លាប់០១នាក់ និង របួស០២នាក់។
សមត្ថកិច្ចបន្តថា អ្នកស្លាប់ឈ្មោះញ៉ែម សុខ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិគក ឃុំអង្គរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ជាអ្នកបើកបររថយន្តម៉កសាមយ៉ុង)។ អ្នករបួស១. ឈ្មោះនិន សុភាក់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគក ឃុំអង្គរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួសធ្ងន់។ ២.ឈ្មោះលុត ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួសស្រាល។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចតម្កល់ទុករង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯអ្នករងគ្រោះបញ្ជូនទៅគ្លីនិកឯកជន(ស៊ឹង រិទ្ធីរ៉េត)។ រថយន្ត កំពុងស្ទូចយកទៅទុកកន្លែងអធិការដ្ឋានស្រុក៕
Source: Kampuchea Thmey Daily
0 Comments