Ad Code

កូរ៉េខាងជើង​ និង​អាមេរិក​ រៀបចំ​កិច្ចពិភាក្សា​ស្តីពី​ការធ្វើ​មាតុភូមិនិវត្តន៍​អ្នកស្លាប់​ដោយសារ​សង្គ្រាម



រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយថា មន្ត្រី​យោធា​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​ បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃអាទិត្យ​ ដើម្បី​ពិភាក្សា​អំពី​ការធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​របស់​កងទ័ព​អាមេរិក​ដែល​ត្រូវ​សម្លាប់​អំឡុង​សង្គ្រាម​កូរ៉េ។

ការបញ្ជូន​ត្រឡប់​នៃ​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​ក្នុងអំឡុង​ជម្លោះ​ចន្លោះ​ឆ្នាំ ១៩៥០-៥៣​គឺជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​នៅក្នុង​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​អ្នក​ទាំងពីរ​កាលពី​ខែ​មុន​។​

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​ចុងក្រោយ​បំផុត​នេះ​បានចាប់ផ្តើម​នៅ​ភូមិ​បទ​ឈប់​បាញ់ Panmunjom នៅ​ព្រំដែន​អន្តរ​កូរ៉េ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Pompeo បាន​និយាយថា “​កិច្ចប្រជុំ​នេះ​មាន​ផលិតភាព​និង​សហ​ប្រតិ​ប​ត្ដិ​ការ​ហើយ​ជា​លទ្ធផល​មានការ​សន្យា​យ៉ាងរឹងមាំ​”​។ លោក​បាន​បន្ថែមថា កិច្ចចរចា​បន្ថែមទៀត​នឹង​ចាប់ផ្តើម​ដើម្បី​រៀបចំ​ព័ត៌មាន​លម្អិត​រួមទាំង​ការផ្ទេរ​អដ្ឋិធាតុ​ដែល​ត្រូវបាន​រក្សាទុក​រួចទៅហើយ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ផងដែរ​។​

លោក​បាន​និយាយថា “​លើសពីនេះទៅទៀត ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ប្រទេស​កូរ៉េខាងជើង​ឡើងវិញ​ដើម្បី​ស្វែងរក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​ចំនួន​៥,៣០០​នាក់​ដែល​មិនដែល​ត្រឡប់ទៅផ្ទះ​វិញ​”​។​

មឈូស​ឈើ​ជាច្រើន​ដើម្បី​ដាក់​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​នាំយកទៅ​ភាគខាងត្បូង​នៃ​ព្រំដែន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

សេត​វិមាន​បាន​សាទរ​កិច្ចប្រជុំ​កំពូល​រវាង​លោក​គីម​និង​លោក​ត្រាំ​នៅ​ប្រទេស​សឹង្ហ​បុរី​ថា​ជាការ​ទម្លាយ​ភាពទាល់ច្រក​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ដើម្បី​ដោះដូរ​ជាមួយនឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​និង​ជំនួយ​ផ្សេងៗ​ទៀត​ដើម្បី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu