ភ្នំពេញ ៖ តាមការគ្រោងទុក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានដំណើរការ ដោយមានប្រជាពលរដ្ឋ យ៉ាងច្រើនបាននាំគ្នាទៅបោះឆ្នោត ដោយទឹកមុខរីករាយ ហើយបើតាមសេចក្តីរាយការណ៍ផ្សេងៗបានបញ្ជាក់ថា បរិយាកាសនៃការបោះឆ្នោតនេះ បានដំណើរការដោយរលូន មិនទាន់មានបញ្ហាអ្វីកើតឡើងនោះទេ។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មីនៅវេលាម៉ោង២ និង៥៥ នាទីមុននេះបន្តិចថា មកដល់ម៉ោងនេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តិទៅដោយរលូន ស្ងប់ស្ងាត់ល្អ មិនមានបញ្ហាអ្វីកើតឡើងនោះទេ ហើយជាលទ្ធផលទូទាំងប្រទេស មានប្រជាពលរដ្ឋទៅបោះឆ្នោត៧០,៤១ ភាគរយ៕
Source: Kampuchea Thmey Daily
0 Comments