Ad Code

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ នៅ​រាជធានី​ភ្នំពេញ​ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ ជាមួយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជាង​៨៦​ម៉ឺន​នាក់ ស្មើនឹង​ជាង​៧៥​ភាគរយ​



ភ្នំពេញ ​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ នៅ​រាជធានី​ភ្នំពេញ ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ ក្រោយពី​ប្រជាពលរដ្ឋ បាន​ទៅ​ចូលរួម​បោះឆ្នោត ជាង​៧៥​ភាគរយ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​២៩ ខែ​កក្កដា នេះ​ថា សម្រាប់​នៅ​រាជធានី​ភ្នំពេញ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ​ឆ្នាំ​២០១៨ បាន​បិទ​បញ្ចប់​ហើយ គិត​ត្រឹម​ម៉ោង ១៥​និង​០០​នាទី​នេះ។

មន្ត្រី​ដដែល​មាន​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​៨៦៦៣៤៧​នាក់។ អ្នក​មិនបាន​ទៅ​បោះឆ្នោត​មាន​ចំនួន​២១២២៨៣​នាក់ និង​អ្នក​បាន​ទៅ​បោះឆ្នោត​ចំនួន ៦៥៤០៦៤ នាក់ ស្មើនឹង​៧៥,៤៩៧​ភាគរយ។

ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ ប្រព្រឹត្តទៅ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​៧​និង​០០​ព្រឹក៕


 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu