Ad Code

លទ្ធផល​បណ្ដោះអាសន្ន​ទូទាំង​ប្រទេស មាន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​​ចំនួន​ជិត​៧​លាន​នាក់ ស្មើ​​នឹង​៨០,៤៩



ភ្នំពេញ ​៖ ​លទ្ធផល​បណ្តោះអាសន្ន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​យើង​ទទួលបាន​រសៀល​ថ្ងៃនេះ​ បាន​បង្ហាញថា ប្រជាពលរដ្ឋ​បាន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជិត​៧​លាន​នាក់ ស្មើ​៨០,៤៩%​។​

ចំនួន​នេះ ​មានការ​កើន​ឡើង​យ៉ាងខ្លាំង​លើសពី​ឆ្នាំ​២០១៣ ដែល​មាន ៦៩,៦១%​តែប៉ុណ្ណោះ​។​
​ទី​១៖ ខេត្ត​បន្ទាយមានជ័យ ៧២.៦៤%
​ទី​២៖ ខេត្តបាត់ដំបង ៧៥.១៤%
​ទី​៣៖ ខេត្តកំពង់ចាម ៨១.២៨%
​ទី​៤៖ ខេត្តកំពង់ឆ្នាំង ៨៧.៣៤%
​ទី​៥៖ ខេត្តកំពង់ស្ពឺ ៨៥.៧០%
​ទី​៦៖ ខេត្តកំពង់ធំ ៨១%
​ទី​៧៖ ខេត្តកំពត ៨៥.២៤%
​ទី​៨៖ ខេត្តកណ្ដាល ៨៤.៩១%
​ទី​៩៖ ខេត្តកោះកុង ៨០.៩៥%
​ទី​១០៖ ខេត្តក្រចេះ ៨០.១៥%
​ទី​១១៖ ខេត្តមណ្ឌលគិរី ៨១.៩៩%
​ទី​១២៖ រាជធានី​ភ្នំពេញ ៦៩.៦៦%
​ទី​១៣៖ ខេត្តព្រះវិហារ ៨៤.៥១%
​ទី​១៤៖ ខេត្តព្រៃវែង ៨១.៥៨%
​ទី​១៥៖ ខេត្តពោធិ៍សាត់ ៨៦.៣៣%
​ទី​១៦៖ ខេត្តរតនគិរី ៨១.៣១%
​ទី​១៧៖ ខេត្តសៀមរាប ៧៣.៥០
​ទី​១៨៖ ខេត្ត​ព្រះសីហនុ ៨២.៦៤%
​ទី​១៩៖ ខេត្តស្ទឹងត្រែង ៧៤.៧០%
​ទី​២០៖ ខេត្តស្វាយរៀង ៨៧.១២%
​ទី​២១៖ ខេត្តតាកែវ ៨៤.៤៩%
​ទី​២២៖ ខេត្ត​កែប ៩០.៩៨%
​ទី​២៣៖ ខេត្ត​ប៉ៃលិន ៧៩.២៤%
​ទី​២៤៖ ខេត្តឧត្ដរមានជ័យ ៧៨.២៨%
​ទី​២៥៖ ខេត្ត​ត្បូងឃ្មុំ ៨៣.៤៨%៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu