ភ្នំពេញ ៖ ហួសពីអ្វី ដែលរំពឹងទុក សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋរហូតដល់ជាង៨០ភាគរយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នាថ្ងៃទី២៩ កក្កដានេះ។ នេះបើយោងតាមរបាយការណ៍ដែលសារព័ត៌មានយើងទទួលបាននៅល្ងាចនេះ។
ក្នុងរបាយការណ៍ចុងក្រោយនេះ បានបង្ហាញអោយដឹងថា សម្រាប់រាជធានីភ្នំពេញ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ បានបិទបញ្ចប់ ជាមួយនឹងប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួន៦៦៣៦៩៩នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតចំនួន៨៦៦២៦៥នាក់ ស្មើនឹង៨០,៨០ភាគរយ។
ខាងក្រោមនេះជារបាយការណ៍ ទាំងស្រុងដែលអ្នកព័ត៌មានទទួលបាន ៖
Source: Kampuchea Thmey Daily
0 Comments