Ad Code

ចោរ​ជើងឆើត​ម្នាក់​ ចូល​លុយ​និង​សម្ភា​រៈ​មួយ​ចំនួនធំ​ក្នុងផ្ទះ​គេ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ៃ​ត​ឃាត់​បាន​ភ្លាមៗ



បន្ទាយមានជ័យ ៖ ចោរ​ជើងឆើត​ម្នាក់​ចូល​លួច​លុយ​និង​សម្ភារៈ​មួយ​ចំនួនធំ​ក្នុងផ្ទះ​គេ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ៃ​ត​ឃាត់​ភ្លាមៗ​បាន​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ក្រោយ​ផ្សារកណ្តាល ស្ថិតនៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ស៊ាន ប៉ា​ហ៊ី ភេទប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​អំពី​បទ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់​ខ្លួន​ក្រោយពី​បាន​ទទួល​ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​មានឈ្មោះ លី ពៅ ភេទប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ និង ​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ចោរ​វិញ​បាន​មួយចំនួន​ជនសង្ស័យ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។

ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ខ្លួន​បាន​ដើរលេង លុះដល់​ចំណុច​ផ្ទះ​ជនរងគ្រោះ ឃើញ​ទ្វាររបង និង​ផ្ទះ​មិនបាន​បិទ ហើយ​ឃើញ​មាន​មនុស្ស​ស្រី​ចំណាស់​ម្នាក់​កំពុង​ដេកលក់ ខ្លួន​ក៏​ចូលក្នុង​ផ្ទះ និង​បាន​លួច​យក​ទូរស័ព្ទ​ដៃ និង​កាបូប ហើយ​គេច​ចេញ​តែម្តង ក្រោយ​លួច​បាន​រួចហើយ យក​លុយ​ទៅ ផឹកស៊ី​អស់ប្រាក់​ចំនួន ៦.០០០​បាត​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែម្តង។

ចំណែក​ជនរងគ្រោះ​វិញ​ខ្លួន​បាន​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក អូ​ប៉ូ​ចំនួន ១​គ្រឿង​ម៉ាក​អាយ​ផែត​ចំនួន១គ្រឿង កាបូបដៃ​ចំនួន​១ ក្នុង​នោះ​មាន​លុយ​ចំនួន ១២.០០០​បាត កាត​ធនាគារ ១ អត្តសញ្ញាណប័ណ្ណ​ចំនួន ១ និង​ឯកសារ​មួយចំនួន​ទៀត​ផង។

ក្រោយពី​បាន​ចម្លើយ​ទាំង​២​រួចមក កម្លាំង​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu