Ad Code

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ក្នុង​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ



ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ក្នុង​ពិធី​កាន់បិណ្ឌ ​និង ​ភ្ជុំបិណ្ឌ​នេះ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ពុល​ចំណី​អាហារ​ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​។

ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះ​ដោយសារតែ​កន្លងមក​មាន​ប្រជាពលរដ្ឋ​និង​ព្រះ​ស ង្ឃ​មួ យ​ចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ​និង​ពុល​ចំណីអាហារ​ដោយ សារ​តែ​ការ​បរិភោគ​ចំណីអាហារ​មិន​មាន​អនាម័យ​និង​មាន​ខ្លះទៀត​ឈានដល់​ការ​ស្លាប់​បង់ជីវិត​ដោយសារ​ការ​បរិភោគ​ស្រាស​ស្រាថ្នាំ​ដែល​ផ្សំ​ខុស​បច្ចេកទេស។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​ថ្លែងប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៨​ ដោយ​បាន​ធ្វើការ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រួមមាន ផឹក​ស្អាត រស់នៅ​ស្អាត​និង​ហូប​ស្អាត​នៅ​ឱកាស​ពិធីបុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​ដើម្បី​ការពារ​សុខភាព​ឲ្យ​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​រាករូស​ជាដើម​។

ជា​មួយ​គ្នា​នេះ​ដែរ​ លោករ​ដ្ឋ​មន្ត្រី​បាន​បន្តទៀតថា ​ចំណែក​លោកតា លោកយាយ​នៅ​តាម​វត្ដ​អារាម​នានា​វិញ ត្រូវ​លាងចាន​ឆ្នាំង​ឲ្យ​បាន​ស្អាត​ល្អ និង​មាន​អនាម័យ ត្រូវ​បរិភោគ​ទឹក​ដាំ​ពុះ​ជាពិសេស​កុំ​បរិភោគ​ទឹកស​ម្ល​ដោយ​ប្រើ​ស្លាបព្រា​រួមគ្នា​ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ​ពីគ្នា​បាន​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ចំណីអាហារ​ប្រជាពលរដ្ឋ​ក៏​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ផង​ដែរ​ព្រោះ​វា​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព ​ឬ ​ឈានទៅដល់​បាត់បង់​ជីវិត​បាន​។

លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ឬ​ ម្ចាស់​រមណីយដ្ឋាន​ភោ​ជនីយដ្ឋា​ន​អាហារ​ដ្ឋា​ន​នានា​ ត្រូវ​អនុវត្ត​វិធាន​ការ​អនាម័យ​ត្រឹមត្រូវ ​ហើយ​ត្រូវ​លាង​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​និង​នំចំណី​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ពុល​ចំណីអាហារ។

ចំណែក​លោក វេជ្ជបណ្ឌិត សាម សុផាន់​ ប្រធាន​អង្គការ​គណៈកម្មាធិការ​សុខភាព​កម្ពុជា​បាន​ថ្លែងប្រាប់​កាលពី​ព្រឹក​ ថ្ងៃទី​២៥ ​ខែកញ្ញា​ ឆ្នាំ​២០១៨ ​បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​ក្រសួងសុខាភិបាល​លើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នេះ​ព្រោះ​បាន​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួបប្រទះ​នឹង​ការពុល​ចំណីអាហារ​»។

តែ​យ៉ាងណាក៏ដោយ​លោក​វេជ្ជបណ្ឌិត​បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​គួរតែ​ជំរុញ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ ឬ​ ស្រុក ​ប្រតិបត្តិ​បង្កើន​ការ​ចុះ​ផ្សព្វផ្សាយ​ទាក់ទិន​នឹង​ចំណីអាហារ​នេះ​ទៅតាម​វត្ត​អារាម​និង​ឃុំ​សង្កាត់​នានា​បាន​យល់ដឹង​និង​អប់រំ​បន្ត​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​នៅក្នុង​រដូវ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​ ព្រោះថា​ការ​ផ្តល់​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​តែមួយ​មុខ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ។

គួរ​រំលឹក​ថា​ គិត​ចាប់ពី​ឆ្នាំ​២០១៥​រហូតមកដល់​ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុ​ជាមាន​ករណី​ពុល​ចំណីអាហារ​ចំនួន​៦១​ករណី​ ក្នុងនោះ​ឆ្នាំ​២០១៥​មាន​៣៣​ករណី​ឆ្នាំ​២០១៦​មាន​១៩​ករណី​និង​ឆ្នាំ​២០១៧​មាន​៩​ករណី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu