Ad Code

ឡិច​ស៊ិ​ស​ចុះ​ត្រាំ​ទឹក​យក​ជើងទ្រ​មេឃ​ដោយសារ​ម្ចាស់​ងងុយដេក



សៀមរាប ​៖ ​អ្នក​បើករថយន្ត​ឡិច​ស៊ិ​ស​RX 300​មួយ​គ្រឿង ទំនង​តៃកុង​ងងុយដេក បាន​ហោះ​ទម្លាក់​ខ្លួន​ចូល​ទៅ​ត្រាំ​ទឹក​លើកជើង​ទ្រ​មេឃ​ច្រងាង តែ​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​នោះទេ​។ គ្រាន់តែ​ម្ចាស់​រថយន្ត​របួសស្រាល​។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃទី​២៩​ខែកញ្ញា លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង។

មន្ត្រី​នគរបាល​មូលដ្ឋាន​ដឹង​ថា រថយន្ត​គ្រោះថ្នាក់​ខាងលើ ម៉ាក​ឡិច​ស៊ិ​ស​RX 300​ ពណ៌​សកាំ​ម៉ៃ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN-8832​។ បើកបរ​ដោយ​ឈ្មោះ​តូច គឹម​លី ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​រការ​២ សង្កាត់​ចាក់​អង្រែ ភ្នំពេញ​។

បើក​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​។ ​មន្ត្រី​ដដែល​បន្ត​ថា តាម​ការសាកសួរ តៃកុង​ងងុយដេក​ងោក​មួយភាំង ក៏​រ៉េ​ចង្កូត ធ្លាក់​ផ្លូវ​បែបនេះ​តែម្តង​។ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ខ្លួនឯង​និង មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះ​ឡើយ ដោយ​គ្រាន់តែ​ម្ចាស់​រថយន្ត​របួសស្រាល​។

មន្ត្រី​ដដែល​បញ្ជាក់​ថា ដោយ​គ្រោះថ្នាក់​នេះ​បង្ក​ដោយ​ខ្លួនឯង ហើយ​មិនបាន​បង្ក​ដល់​អ្នកដទៃ សមត្ថកិច្ច​ផ្តល់​សិទ្ធិ​ឲ្យ​ម្ចាស់​រក​រថយន្តស្ទូច យកទៅ​ជួសជុល​ដោយ ខ្លួនឯង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu