Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បន្ត​ចុះ​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំង​បី​នៅ​ស្រុក​នៅ​ខេត្តស្វាយរៀង ក្រោយ​ឈ្នះឆ្នោត​



​ភ្នំពេញ​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំងបី​ប្រភេទ​រួមមាន នគរបាល កងរាជអាវុធហត្ថ យោធា​នៅ​ស្រុក​រំដួល និង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៦​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ បាន​យ៉ាង​ល្អ​ក្នុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏​ដូច​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន ក៏ដូចជា​កិច្ច​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អាណត្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បានបញ្ជាក់​បន្តថា ជ័យជំនះ​ទាំងនេះ​កើតចេញ​អំពី ទី​១. ការ​ចូលរួម​របស់​បង​ប្អូន​ទាំងអស់គ្នា ទី​២. គណបក្ស ប្រជាជន​កម្ពុ​ជា​មាន​គោលនយោបាយ​ច្បាស់លាស់ ១១​ចំណុច ដែល​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ តាមរយៈ អភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង ទី​៣. អំពើ​ល្អ និង​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ។ លោកជំទាវ​បាន​បន្តទៀតថា អាណត្តិ​ទី​៦​នេះ យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ក្នុងការ​ទាក់ទាញ​វិនិយោគ រោងចក្រ សហគ្រាស​ជាច្រើន​ទៀត​ឲ្យ​មាននៅ​ខេត្ត​ខេត្តស្វាយរៀង ដើម្បីអោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​កាត់បន្ថយ ភាពក្រីក្រ បង្កើន​ជីវភាព បាន​មួយ​កម្រិត​បន្ថែមទៀត​។​

លោកជំទាវ​ក៏បាន​សូម​សំណូមពរ​ឲ្យ​កម្លាំង​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើអំពើ​ល្អ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ឲ្យ​បានល្អ និង​ត្រូវ យកចិត្តទុកដាក់​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយក៏​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បង​តូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តីសុខ​នៅក្នុង​មូលដ្ឋាន​ក្នុង​នោះ​ត្រូវ​អនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឱ្យ​ទទួល​បាន​ជោគជ័យ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu