Ad Code

អ្នកចាំទី យុគ្គ អៈ​អា​រី ចេញពី​ពី​បឹងកេត​អង្គរ ទៅ​ចូលរួម​ក្រុម​សូល​ទី​ឡូ​អង្គរ ត្រៀម​រដូវ​កាល​ថ្មី



ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ប្រកាស​ផ្ទេរ​យក​អ្នកចាំទី យុគ្គ អៈ​អា​រី ពី​ក្លិប​ជើងឯក​រង​ឆ្នាំ​ចាស់​បឹងកេត​អង្គរ នៅ​ថ្ងៃ​អង្គារ ទី​១៣ វិច្ឆិកា សប្ដាហ៍​នេះ ពោល​គឺ​ដើម្បី​បន្ថែម​សមាជិក​ត្រៀម​រៀបចំ​ក្រុម​ទទួល​រដូវ​កាល​ថ្មី​២០១៩ ខាងមុខ​។

អតីត​សមាជិក​ក្លិប​ព្រែកប្រា​កីឡា​, ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល​ខាងលើ គឺជា​កីឡាករ​ថ្មី​ទី​៣​របស់​ក្រុម​សូល​ទី​ឡូ​អង្គរ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បន្ទាប់ពី​ការ​ទៅដល់​ពី​សំណាក់​អតីត​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ២​រូប​គឺ ប្រាក់ សុវណ្ណ​ពិសិដ្ឋ ជា​កូនបង្កើត​របស់លោក ប្រាក់ សុវណ្ណារ៉ា និង​កីឡាករ លី សា​រ័ត្ន កាលពីដើម​ខែវិច្ឆិកា កន្លងទៅ​។



គេ​ចាំ​ថា​កីឡាករ​គួរ​ដឹង​ដែរ​ថា យូ​ក អះ​អា​រី បាន​ផ្ដើម​អាជីព​នៅ​ព្រែកប្រា​កីឡា នៅ​ឆ្នាំ​២០០៩ មុន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន ពី​ឆ្នាំ​២០១១ ក្រោយ​ក្លិប​ចាស់​របស់​ខ្លួន​ធ្លាក់​ទៅលេង​ក្នុង​ពានរង្វាន់​«​ក​១» នៅ​ឆ្នាំ​ជាមួយគ្នា​នោះ​។ ក្រោយ​មក​ទៀត​រូបគេ​បានសម្រេច​ចិត្ត​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល​រដូវ​កាល​២០១៦ និង​ចុងក្រោយ​នៅ​ជើង​ទី​២​ឆ្នាំ​២០១៨ កន្លងទៅ​រូបគេ​បាន​បន្ត​ទៅកាន់​ក្លិប​បឹងកេត​។



សូម​បញ្ជាក់​ថា ​ក្រុម​សូល​ទី​ឡូ​អង្គរ ក្រោម​ការដឹកនាំ​របស់​លោក Yuki Matsuda បាន​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨​នេះ ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូប្រជែង​ក្នុង​ខេត្ត​តែមួយ​គឺ​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល​ទាំង​២​ជើង​៣​ទល់​២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu