Ad Code

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកាស​បើក​វគ្គ​បណ្តុះបណ្តាល​កាយសម្បទា​ផ្នែក​បាល់ទាត់



ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ប្រកាស​បើក​វគ្គ​បណ្តុះបណ្តាល​លើ​កាយសម្បទា​ផ្នែក​បាល់ទាត់​ដល់​មហាជន​ដោយ​កំណត់​យកតែ​១២​នាក់​ប៉ុណ្ណោះ ដោយ​បែង​ចែកជា​២​ផ្នែក​ផ្សេងគ្នា​តាំងពី​យុវជន​អាយុ​១៤​ឆ្នាំ​ឡើងទៅ​មិន​កំណត់​អាយុ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្លិប​បាន​បញ្ជាក់​ថា​ វគ្គ​នេះ​មាន​ឈ្មោះថា «Fit Pro» ជា​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់​លើ​កាយសម្បទា​ជាមួយ​កីឡាករ​បាល់ទាត់​អាជីព​។ ចំណែក​តម្លៃ​សម្រាប់​អ្នកចូលរួម​គឺ​ត្រូវ​បង់ប្រាក់​ត្រឹមតែ​២​និង​៣ ដុល្លារ​ប៉ុណ្ណោះ​។ សម្រាប់​ការ​ចុះឈ្មោះ​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០១០៨៣៧៣៨១​។



​វគ្គ​សិក្សា​នេះ​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ តទៅ​ដោយ​អាយុ​ចាប់ពី​១៤ ឆ្នាំ​ដល់​១៨ ឆ្នាំ​នឹង​សិក្សា​ចន្លោះ​ម៉ោង​៨-៩​ព្រឹក ហើយ​អាយុ​ចាប់ពី​១៩​ឆ្នាំ​ឡើង​ គឺ​ហ្វឹកហាត់​ចាប់ពី​ម៉ោង​៩​ដល់​១០​ព្រឹក​។ វគ្គ​ទាំង​២​នេះ​សិក្សា​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ គ្រប់​សប្តាហ៍​។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​ដំណឹង​ល្អ​មួយ​ផង​ដែរ​កាល​ពី​ពេល​ថ្មីៗ​ដោយ ក្លិប​ប្រកាស​ដល់​មហាជន​ថា​ក្លិប​សម្រេច​ចាប់​ដៃគូ​ជាម​ផ្លូវការ​ជាមួយ​ហាង​ផលិត​កីឡាករ Home Sport ក្នុងនាម​ជា​ដៃគូ​ឧបត្ថម្ភ​សម្ភារៈ​កីឡា​សម្រាប់​រដូវ​កាល​២០១៩​ខាងមុខនេះ​។ កាលពី​រដូវ​កាល​ចាស់​កន្លងទៅ​ក្លិប​ធ្លាប់​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន FBT​។



ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បានល្អ​នោះទេ​ប្រចាំ​រដូវ​កាល​២០១៨ កន្លងទៅ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំ​កន្លង​មក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu