Ad Code

ចាប់ខ្លួន​ក្រុម​ជនប្រដាប់អាវុធ​ម្នាក់ទៀត​ តាម​ដីកា​តុលាការ



ភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​បក្ខ​ពួក​ក្រុម​ប៉ុនប៉ង​បំផ្ទុះ​ភេរវកម្ម ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា តាម​ដីកា​របស់​តុលាការ នៅ​ចំណុច​ផ្ទះ​លេខ​១៨៤A ផ្លូវ​លេខ​៦៩R ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

កម្លាំង​ចម្រុះ រួមមាន កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​នាយក​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



ជនសង្ស័យ​ឈ្មោះ ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​អ្នកធ្វើការ​និង​ចាំ​ដី​ឲ្យ​គេ​នៅ​ម្តុំ​ពេជ្រនិល គឺជា​បក្ខពួក​ក្រុម​ចង់​បំផ្ទុះ​ភេរវកម្ម ក្នុងចំណោម​បក្ខពួក​សរុប​ចំនួន​៨​នាក់​។

ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ និង​ធ្វើឡើង​ក្រោម​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​តាម​ចាប់ខ្លួន​មេក្លោង​ម្នាក់ ពាក់ព័ន្ធ​ទៅនឹង​មនុស្ស​ប្រុស​-​ស្រី​៨​នាក់ ដែលមាន​អតីត​ភិក្ខុសង្ឃ​១​អង្គ​ផង​នោះ​នៅ​ខេត្តព្រះវិហារ​។

ជនសង្ស័យ​រូប​នោះ​មានឈ្មោះ ក្រូច ដែល​ការ​ចាប់ខ្លួន​ឈ្មោះ​នេះ សមត្ថកិច្ច​បាន​ដកហូត​អាវុធ​មាន​វែង​មាន​ខ្លី និង​មាន​គ្រឿង​រំសេវ​ជា​ឧបករណ៍​ដាក់​បំផ្ទុះ​ទៀតផង​។

ការ​បង្ក្រាប​ពេលនោះ កម្លាំង​នគរបាល បាន​ដកហូត​កាំភ្លើង​ចំនួន​២៨​ដើម ហើយ​ក្រុម​ទាំងនេះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​រង់ចាំ​ការកាត់ទោស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu