Ad Code

បញ្ហា​របួស​ប្រអប់ជើង​ធ្វើ​ឲ្យ​កីឡាករ​បាត់​មុខ​ពី​ក្រុម Arsenal​រយៈពេល​៦​សប្តាហ៍​



យោង​តាម​ការ​អះអាង​ឲ្យ​ដឹង​ពី​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ កាលពី​ថ្ងៃ​ចន្ទ​ខ្សែបម្រើ HenrikhMkhitaryan​របស់​ក្លិប​កាំភ្លើង​ធំ Arsenal​នឹង​អវត្តមាន​ពី​ការប្រកួត​រយៈពេល​៦​សប្តាហ៍​ដោយសារ​បញ្ហា​របួស​បាក់ឆ្អឹង​ប្រអប់ជើង​។​

កីឡាករ​វ័យ​២៩​ឆ្នាំ​ម្នាក់​នេះ ​ត្រូវ​បាន​លេង​ជំនួស​ដោយ​កីឡាករ​បម្រុង​នៅ​ពេល​បញ្ចប់​តង់​ទី​១​អំឡុង​បរាជ័យ​០-២​របស់​ក្រុម Arsenal​ជាមួយ​ក្រុម Spurs​នៅ​ការប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់​ព្រ័ត្រ League Cup កាលពី​សប្តាហ៍​មុន​ហើយ​គាត់​បាន​អវត្តមាន​ពី​ការប្រកួត Premier League​ឈ្នះ​ក្រុម Burnley​ផង​ដែរ​។​

នៅមុន​ការប្រកួត​នៅ​ថ្ងៃ Boxing Day(​ថ្ងៃទី​២៦ ខែធ្នូ​) ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Brighton and Hove Albion ក្រុម Arsenal​បាន​ប្រកាស​ឲ្យ​ដឹង​ថា កីឡាករ​Mkhitaryan​បាន​បាក់ឆ្អឹង​ប្រអប់ជើង​ស្តាំ​របស់គាត់​ហើយ​និង​ត្រូវ​អវត្តមាន​ពី​ការប្រកួត​របស់​ក្រុម​ជម្រើស​ដំបូង​រហូតដល់​ខែ​កុម្ភៈ​ខាងមុខ។

កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អា​មេ​នី​ម្នាក់​នេះ​តែងតែ​លេង​ទៀងទាត់​ក្រោម​ការដឹកនាំ​របស់លោក Unai Emery ក្នុង​រដូវ​កាល​នេះ​ជា​កន្លែង​ដែល​គាត់​លេង​បាន​២០​ប្រកួត​នៅ​ការប្រកួត​ទាំងអស់​។​

គាត់​នឹង​ចូលរួម​នៅ​ក្នុង​តារាង​ឈ្មោះ​កីឡាករ​របួស​របស់​ក្លិប Arsenal ដែល​រួមមាន​ទាំង​កីឡាករ Danny Welbeck​និង​កីឡាករ​Rob Holding ផង ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu