Ad Code

កីឡាករ​ឡើង​កូដ Son Heung-min ក្លាយជា​តារា​បាល់ទាត់​ដ៏​សំខាន់​មួយ​រូប​នៅក្នុង​ក្រុម Spurs



បើសិនជា​ជ័យជំនះ​របស់​ក្រុម Spurs​លើ​ក្រុម Everton​ត្រូវគេ​ប្រកាសថា​ ជា​ការ​ក្រោកឈរ​ក្នុងនាម​ជា​ក្រុម​ប្រជែង​ដ៏​សំខាន់​មួយ​នៅក្នុង​ការប្រកួតប្រជែង​ដណ្តើម​ជើងឯក Premier League​នោះ វា​នឹង​ឆ្លុះបញ្ចាំង​ផងដែរ​ពី​គុណ​តម្លៃ​របស់​កីឡាករ Son Heung-min ក្នុង​ក្រុម​របស់​លោក Mauricio Pochettino​។​

កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ម្នាក់នេះ​បាន​ក្លាយជា​កីឡាករ​ដ៏​ចំណាន​ម្នាក់​អំឡុង​ជ័យជំនះ​៦-២​នៅក្នុង​ទឹកដី Goodison Park ហើយ​គេ​រំពឹងថា នឹង​លើកឡើង​ពី​ឥទ្ធិពល​របស់គាត់ ពេលដែល​ក្រុម Spurs​ប៉ុនប៉ង​ដាក់​សំពាធ​បន្ថែមទៀត​លើ​ក្រុម Liverpool​និង​ក្រុម Man City​ពេលដែល​ពួកគេ​ប៉ះ​ជាមួយ​ក្រុម Bournemouth នៅក្នុង​ទឹកដី Wembley​នា​ថ្ងៃ​ពុធ​នេះ​។​

ស្រប​ពេលដែល​ស្ថាន​ការ​របស់​កីឡា​នរ Son​ស្ថិតនៅ​ក្នុងចំណោម​ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​នៅ Premier League​ក្នុង​រដូវ​កាល​នេះ វា​បាន​ពង្រឹង​ដល់​ជំនឿ​ចិត្ត​របស់​ក្រុម​លោក Pochettino​ថា​អាច​នឹង​បោះជំហាន​ឆ្ពោះទៅរក​ការដណ្តើម​កៅអី​ក្រុម​កំពូល​តារាង​ទាំង​២​មុនពេល​ដែល​គាត់​ចាកចេញ​ទៅលេង​នៅ​ការប្រកួត AFC Asian Cup នា​ខែមករា​ខាងមុខ​។​

ខណៈ​នោះដែរ​ក្លិប Spurs​បាន​ចូលខ្លួន​មក​កំណត់​ប្រសិទ្ធិភាព​នៃ​ការប្រកួត​ផងដែរ​ដោយ​ចរចា​ជាមួយ​សមាគម​បាល់ទាត់​កូរ៉េខាងត្បូង​ថា កីឡាករ Son​គួរតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​របស់គាត់​នៅ​ប្រទេស​អារ៉ាប់​រួម​បន្ទាប់ពី​ជំនួប​របស់​ក្រុម​ជាមួយ​ក្រុម Man Utd​នៅ​ថ្ងៃទី​១៣ ខែមករា​ខាងមុខនេះ​ពោលគឺ​រយៈពេល​៣​សប្តាហ៍​ក្រោយ​ពេលដែល​កីឡាករ​ដែលមាន​មូលដ្ឋាន​នៅ​បរទេស​នឹងត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​។​

ដូចគ្នា​នឹង​កីឡាករ​Son ដែរ កីឡាករ Harry Kane ក៏​ជា​សរស​ទ្រូង​ដ៏​សំខាន់​មួយ​ផងដែរ​សម្រាប់​ក្រុម Spurs៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu