Ad Code

លោក​JuergenKlopp ​ ៖​ កីឡាករ​ជើង​ថ្មី អាច​នឹងធ្វើ​ដំណើរ​មក​ដល់​ក្លិប Liverpool​ក្នុង​ខែ​មករា​នេះ​



អ្នកចាត់ការ​JuergenKlopp​បាន​និយាយថា ក្លិប Liverpool​នឹង​ស្វាគមន៍​ការមកដល់​របស់​កីឡាករ​ជើង​ថ្មី​នៅក្នុង​ទីផ្សារ​កីឡាករ​នា​ខែមករា​ខាងមុខនេះ បើសិនជា​ពួកគេ​ត្រូវការ​ពង្រឹង​ស្ថាន​ការដណ្តើម​ជើងឯក Premier League​របស់​ពួកគេ​ហើយ​នោះ​។​

ក្រុម​របស់លោក​Klopp​បានទទួល​រងគ្រោះថ្នាក់​ជាច្រើន​អំឡុង​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​នេះ ដោយ​ខ្សែការពារ Joel Matip​និង​ខ្សែការពារ​Joe Gomez ត្រូវបាន​លប់ឈ្មោះ​ចេញពី​ការប្រកួត​រហូតដល់​ពាក់​កណ្តាល​ខែមករា ដោយសារ​បញ្ហា​របួស​។​

ខណៈដែល​ខ្សែការពារ​Trent Alexander-Arnold និង​ខ្សែបម្រើ​Naby Keita អាច​នឹង​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ ពេល​ប៉ះ​ជាមួយ​ក្រុម Newcastle​នៅ​ថ្ងៃ​ពុធ​នេះនោះ លោក​Klopp បាន​លើកឡើងថា បញ្ហា​សមត្ថភាព​កីឡាករ​លេង​មិនកើត នឹង​អាច​ន​បង្ខំ​ឲ្យ​រូបលោក​គិតគូរ​ឡើងវិញ​ពី​យុទ្ធសាស្ត្រ​ផ្ទេរ​កីឡាករ​របស់គាត់​។​

លោក​បាន​និយាយប្រាប់​សន្និសីទកាសែត​ថា លោក​សប្បាយចិត្ត​ខ្លាំងណាស់ នឹង​អ្វីដែល​លោក​មាន​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​អ្នក​មិនអាច​ដឹងថា​នឹងមាន​អ្វី​កើតឡើង​នោះទេ​។ នោះ​ហើយ​គឺជា​ហេតុផល​ដែ​លោក​តែងតែ​បើកទ្វារ​ជានិច្ច​ចំពោះ​ការមកដល់​របស់​ក្រុម​កីឡាករ​ជើង​ថ្មី ។​

លោក​បន្តថា បើ​សិន​ជាមាន​អ្វី​ផ្លាស់ប្ដូរ​ច្រើន បន្ទាប់មក​យើង​នឹងត្រូវ​ការពិនិត្យ​មើល​វា​ឡើងវិញ ហើយ​បើសិនជា​គ្មានអ្វី​កើតឡើង​ទេនោះ ដល់ពេល​នោះ យើង​និយាយថា យើង​នឹងមិន​ធ្វើ​អ្វី​នោះទេ​នោះ​។​

សូម​បញ្ជាក់​ថា ក្រុម Liverpool​បាន​បំបាក់​ក្រុម​Wolverhampton Wanderers ២-០​កាលពី​ថ្ងៃ​សុក្រ ដើម្បី​បន្ត​ការនាំ​មុខកំពូល​តារាង​៤​ពិន្ទុ ក្រោយ​ក្រុម Man City​ទទួលរង​បរាជ័យ​២-៣​ដ៏​គួរ​ភ្ញាក់ផ្អើល​ជាមួយ​ក្រុម​Crystal Palace៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu