Ad Code

រវល់​ទៅ​លក់​ត្រី​គ្មាន​មនុស្ស​ចាំផ្ទះ ​ចោរ​​​គាស់​ទ្វារ​លួច​ទ្រព្យ​អស់​



កំពង់ចាម​ ៖ កម្លាំង​អធិការនគរបាល​ស្រុក​កំពង់សៀម​ បាននិងកំពុង​ស្រាវជ្រាវ​រកជ​ន​សង្ស័យ ​ដែល​បានធ្វើ​សកម្មភាព​គាស់​​បង្អួច​ ចូល​ផ្ទះ​លួច​ទ្រព្យសម្បត្តិ របស់​ប្រជាជន ហើយ​គេច​ខ្លួនបាត់។

ប៉ូលិស​បានអោយដឹងថា ​នៅ​ថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០១៨ នៅវេលា​ម៉ោង 13​និង 00 នាទី​កម្លាំង​សមត្ថកិច្ច​នគរបាល បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ឆឹង លក្ខិណា ភេទ​ស្រី អាយុ 46​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ កៀន​ជ្រៃ​ក្រៅ ឃុំ កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល ប្ដឹង​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បានធ្វើ​សកម្មភាព ឡើង​តាម​ជណ្តើរ ចូល​តាម​បង្អួច ខាងក្រោយ​ផ្ទះ ចូល គាស់​ទូ​ឈើ​ចំនួន​02​ទូ​ ចន្លោះ​ម៉ោង​08​និង​00​នាទី​ដល់​ម៉ោង​11​និង​30​នាទី​លួច​យក​ខ្សែ​កមាស​ចំនួន​០២​ខ្សែ មាន​ទម្ងន់​01​តម្លឹង​កន្លះ​, ខ្សែដៃ​មាស​ចំនួន​០២​ខ្សែ មាន​ទម្ងន់​01​តម្លឹង​កន្លះ។



ម្ចាស់ផ្ទះ​ឈ្មោះ​ឆឹង ស​ក្ខិ​ណា បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ គាត់​បាន​ចេញទៅ​លក់​ត្រី​នៅ​ក្រុង​កំពង់ចាម ហើយ​កូនស្រី​ទៅធ្វើ​ការ​នៅ​ក្រុង​កំពង់ចាម ចំណែក​ប្តី​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ហើយ​អ្នកស្រី​បាន​ចាក់សោ​​ទ្វារផ្ទះ ដែល​ធ្វើ​ឲ្យ​ផ្ទះ​គ្មាន​មនុស្ស​នៅ មាន​សភាព​ស្ងប់ស្ងាត់។

អ្នកស្រី​ម្ចាស់ផ្ទះ បាន​បន្តថា រហូតដល់ ម៉ោង​១១​និង​៣០​នាទី​ អ្នកស្រី (​ឆឹង លក្ខិណា​) ត្រឡប់​មកពី​លក់​ត្រី វិញ នៅវេលា​ម៉ោង​១១និង៣០​នាទី ទើប​ដឹងថា​បាត់​ទ្រព្យសម្បត្តិ​តែម្តង។​



បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​និង​បណ្ដឹង​ភ្លាម​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​បច្ចេកទេស​ខេត្តកំពង់ចាម ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​,​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហកាការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កៀន​ជ្រៃ​បាន​ចាត់វិធានការ​ជាបន្ទាន់​ចុះ​ដល់ទី​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​និង​រៀបចំ​កសាង​ឯកសារ​សំណុំរឿង​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu