Ad Code

ផ្ទះ​អាជីវករ​នៅ​ស្រុក​អណ្ដូង​មាស ត្រូវ​ចោរ​គាស់​លួច​លុយ អស់​ជាង​១០​លាន​រៀល



រតនគិរី​ ៖​ ផ្ទះ​អាជីវករ​មួយកន្លែង នៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អ​ណ្តូ​មាស កាលពី​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវ​ចោរលួច​គាស់​យកលុយ​អស់​ជាង​១០​លាន​រៀល​។​

​នគរបាល​ស្រុក​អណ្តូង​មាស បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ហាក់ វិ​បុណ្យ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ បាត់​លុយ​ចំនួន ៩.០០០.០០០​រៀល និង​លុយ​ដុល្លារ​៣០០​ដុល្លារ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នគរបាល​ស្រុក​អណ្តូង​មាស កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu