Ad Code

អភិបាលខេត្ត​កំពង់ស្ពឺ យក​អំណោយ​ប្រគល់ជូន​អ្នក​ផ្ទុកមេរោគ​អេដស៍​៩​គ្រួសារ នៅ​ក្រុង​ច្បារមន



កំពង់ស្ពឺ ៖ លោក វ៉ី សំណាង ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​នេះ និង​សហការី​បាន​ចូលរួម​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ផ្ទុកមេរោគ​អេដស៍​ចំនួន​៩​គ្រួសារ ស្ថិតនៅ​ភូមិ​រំលោង សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។



ក្នុង​ឱកាស​នោះ លោក វ៉ី សំណាង ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្តកំពង់ស្ពឺ បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​តែ​តែង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មាន​ទុក្ខលំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឫ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។



អំណោយ​ដែល​បាន​ផ្តល់​ជូន​រួមមាន អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ប្រេងឆា​១​ដប​, ទឹកត្រី​ទឹក​ស៊ី​អ៊ីវ​១​យួរ​, ទឹកដោះគោ​១​កំប៉ុង​, នំ​ធុង​១​ធុង និង​ថវិកា​ចំនួន​២០,០០០​រៀល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu