កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការតំណាងមន្ទីរអង្គភាពជុំវិញខេត្តចុះជួយច្រូត ស្រូវប្រជាពលរដ្ឋ នៅភូមិត្រពាំងចំបក់ ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ក្នុងបំណងបំផុសស្មារតីក្នុងរដូវច្រូតកាត់ផលស្រូវរបស់បងប្អូនប្រជាកសិករទូទាំងខេត្ត។
មានប្រសាសន៍នាឱកាសចុះច្រូតស្រូវជូនប្រជាពលរដ្ឋលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានផ្តាំផ្ញើដល់ប្រជាកសិករថា ដើម្បីជៀសវាងបាននៅហានិភ័យ ប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បញ្ហាភ្លើងឆេះកណ្តាប់ស្រូវដែលច្រូតរួចហើយទុកតាមវាលស្រែ ដែលកន្លងមកធ្លាប់កើតមាននៅតាមបណ្តាស្រុកមួយចំនួន ក្នុងនោះក៏ត្រូវបង្ការភ្លើងឆេះព្រៃ អាចរាលដាលដល់វាលស្រែរបស់យើងផងដែរ។
លោកអភិបាលបានថ្លែងបន្ថែមថា នៅទូទាំងខេត្តកំពង់ស្ពឺឆ្នាំនេះ ទទួលបានផលស្រូវល្អប្រសើរ ដែលកសិករទទួលបានទឹកភ្លៀងគ្រប់គ្រាន់ ហើយដោយបានការយកចិត្តទុកដាក់ពីមន្ត្រីរាជការ ជំនាញចុះអប់រំក្នុងវិស័យកសិកម្មផងដែរ៕
Source: Kampuchea Thmey Daily
0 Comments