ភ្នំពេញ ៖ តារាសម្តែងស្រីនិយមការស្លៀកពាក់សិចស៊ីបញ្ចេញសាច់ខ្ចីកញ្ញា វណ្ណ វល័ក្ខ មុននេះបន្តិច បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនិងផ្ទុះកំហឹងខ្លាំងៗ បន្ទាប់ពីរូបនាងបានចាញ់ល្បិចកលរបស់មិត្តភក្តិខ្លួនដែលបានផ្ញើសារទៅបបួលដើរលេងជាមួយគ្នា តែទីបំផុតដូចយកនាងទៅលក់ឈ្មោះអញ្ចឹងពោលគឺមិនត្រឹមតែពុំទទួលខុសត្រូវកំហុសខ្លួននោះទេ ថែមទាំងឲ្យនាងចេញលុយផឹកស៊ីជំនួសទៀតផង។
ផ្អែកតាមរយៈខ្លឹមសារសរសេររៀបរាប់ភ្ជាប់ជាមួយកំហឹងស្ទើរផ្ទុះធ្លាយដើមទ្រូងកញ្ញា វណ្ណ វលក្ខិ បានលើកឡើងថា អញប្រាប់ហើយតើថាអញអត់លុយ អញមិនចង់ដើរទេ តែហេតុអ្វីចេះតែចង់ឲ្យអញទៅជាមួយទៀត អញក៏មានភាពថ្លៃថ្នូររបស់អញដែរ រឿងលុយប៉ុណ្ណឹងអញចេញឲ្យចុះ វាមិនក្រទេសម្រាប់អញប៉ុណ្ណឹងនោះ តែអញគ្រាន់តែចង់ឲ្យមនុស្សហ្នឹងនិយាយត្រង់ជាមួយអញ កុំម្តងចេះម្តងចុះ។
តារាស្រីសម្បូរសាច់ដើមទ្រូងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ធំកញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់ទៀតថា គិតថាមានតែខ្លួនឯងមែនដែលឆ្លាត កុហកអញរឿងអ្វីខ្លះ? ហើយសូមទោសអញរឿងអ្វីខ្លះ ? អញលើកលែងឲ្យរឿងអ្វីខ្លះ ?ក្នុងខ្លួនហ្នឹងដឹងខ្លួនឯងច្បាស់ហើយមែនទេ ការលើកលែងទោសឲ្យរបស់អញវាមានព្រំដែន។ សូមបញ្ជាក់ លើកនេះគ្មានទោសលើកលែងឲ្យទៀតទេ…..សូមបញ្ចប់ចែកផ្លូវគ្នាដើររៀងៗខ្លួនវិញ។
លើសពីនេះតារាស្រីកញ្ញា វណ្ណ វល័ក្ខ ក៏បានលើកឡើងបន្ថែមថា កុំសូមទោសខ្ញុំទៀងអីខ្ញុំគ្មានអ្វីលើកលែងឲ្យទៀតទេ ខ្ញុំលែងមានទោសឲ្យទៀតហើយដឹងហើយថា អញស្រលាញ់ប៉ុណ្ណាហេតុអ្វីបានបំផ្លាញក្តីស្រលាញ់របស់អញ។ ថ្វីត្បិតតែមានការទម្លាយបញ្ចេញកំហឹងពីសំណាក់តារាសម្តែងកញ្ញា វណ្ណ វល័ក្ខ យ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះក៏ពិតមែន ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយថា បុគ្គលរូបនោះជាអ្នករួមអាជីពសិល្បៈជាមួយគ្នាឬយ៉ាងណានៅឡើយទេ ខណៈមានការលើកឡើងដែរថា អត់ទុកឱកាសឲ្យគេម្ដងទៀតសាកមើលក្រែងគ្នាកែណាមិត្ដ៕
Source: Kampuchea Thmey Daily
0 Comments