Ad Code

រថយន្ត​មន្ត្រី​កងរាជអាវុធហត្ថ​ជ្រុល​ចង្កូត​បុក​រថយន្ត​កូរ៉ូឡា​ និង​បន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​រង​ការខូចខាត​ទាំងសងខាង



រតនគិរី ​៖ ​រថយន្ត​ហាយ​ប្រ៊ី​ត​មួយគ្រឿង ​បើក​លឿន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​រង​ការខូចខាត​យ៉ាងដំណំ ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស​គ្នា​ពី​កើ​តទៅ​លិច​ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​៣​នាក់​របួសធ្ងន់​ស្រាល​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥ នាទី​រសៀល​ថ្ងៃអាទិត្យ ១០​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិ​ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២​ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខផ្ទះ​លោ​កណាង តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៨ ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។​

​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត​បង្ក​មួយគ្រឿង​ម៉ាក ហាយ ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ ២v 9836 ឈ្មោះ ង៉ែត សុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សោម​ត្រក​ថ្មី ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ឆ្វេង​។​

​នគរបាល​បន្តថា ជនរងគ្រោះ​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក កូរ៉ូឡា ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ ២f -9386 ឈ្មោះ សល់ ហ្វា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​មន្ត្រីនគរបាល មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រថយន្ត​រង​ការខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ​ផងដែរ​។​

រីឯ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AD -8640 បើកបរ​ឈ្មោះ សូត ពិសិដ្ឋ​ភេទ ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី រងរបួស​ស្រាល​។​

អ្នករួមដំណើរ​ឈ្មោះ ណ​ម ម៉េង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ជាមួយ​អ្នកបើកបរ​ម៉ូតូ​ខាងលើ​រងរបួស​ធ្ងន់​។​ ឈ្មោះ សុន ពិសាល ភេទ​ប្រុស អាយុ​៣​ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​ថា ខណៈរថយន្ត​បង្ក​ហាយ​ប្រ៊ី​ត​បើក​រេ​ចង្កូត​ចូល​មកលើ​អាទិភាព​របស់​រថយន្ត​កូរ៉ូ​ឡា​និង​ម៉ូតូ ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​បែបនេះ​។​

​ដោយឡែក​វត្ថុតាង​ទាំង ៣​គ្រឿង​ត្រូវ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ​រឹបអូស​យកមក រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu