Ad Code

ស្មារតី​៧​មករា​ ស្ថិតនៅ​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​ខេត្តកណ្តាល



កណ្តាល ​៖ ​ស្មារតី​៧ មករា ស្ថិតនៅ​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​យើង​និង​ជា​កម្លាំង​យ៉ាង​ធំធេង​ដែល​ធ្វើ​ឲ្យ​យើង​យកឈ្នះ​បាន​លើ​គ្រប់​ឧបសគ្គ និង​ការ​លំបាក​សព្វបែបយ៉ាង ក្នុង​ការ​កសាង និង​ការ​ការពារ​មាតុភូមិ​។

នេះ​ជា​ប្រសាសន៍​លើកឡើង ​របស់​លោក​បណ្ឌិត​ម៉ៅ​ ភិ​រុណ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​និង​ជា​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកណ្តាល​ក្នុង​ពិធី​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ទិវា​ជ័យជំនះ​៧​មករា​ ឆ្នាំ​១៩៧៩​។



លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា​ ជ័យជំនះ ៧​មករា​បាន​សង្គ្រោះ​ទាន់​ពេល​វេលា នូវ​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ ដែល​នៅ​រង់​ចាំតែ​សេចក្តី​ស្លាប់ បាន​ធ្វើ​ឲ្យ​រាល់​តម្លៃ​ទាំង​ស្មារតី និង​សម្ភារៈ​របស់​ប្រជាជាតិ​ខ្មែរ​ដែល​ត្រូវ​បាន កសាង​ពូន​ជ្រំ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​របស់​ខ្លួន ហើយ​បាន​ស្រកស្រុត​ស្ទើរ​រលាយ​សាប​សូ​ន្យូ​បាត់​អស់​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត គ្រា​នោះ​រស់​ឡើង​មកវិញ បាន​បិទ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​ គឺ​សករាជ​នៃ​ឯករាជ្យ​សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ជូន​ដល់​ប្រជាជាតិ​ដ៏​កម្សត់​នៃ​យើង​ក្នុង​ការ​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួន​ពិតប្រាកដ​។



លោក​បាន​លើក​ឡើង​ថា ជា​ការ​ពិត​ជ័យជម្នះ ៧​មករា ១៩៧៩ សម្រេច​បាន​មក​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គួបផ្សំ​យ៉ាង​ស្អិតរមួត​រវាង​កម្លាំង​ពីរ​គឺ កម្លាំង​មហា​សាមគ្គី​ជាតិ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។

យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា​ រាល់​សមិទ្ធផល​ដែល​ប្រជាជាតិ​យើង​ទទួល​បាន​គឺ​មិនមែន​បានមក​ដោយ​គ្មាន​ការ​តស៊ូ និង​ការលះបង់​នោះឡើយ​។

លោក​បណ្ឌិត ម៉ៅ ភិ​រុណ បាន​បញ្ជាក់​ថា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ បាន​បង្កើត​ឱកាស​មាស ដែល​ពុំ​ធ្លាប់​មាន​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ឲ្យ​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ធំធេង​គួរ​ជាទី​មោទនៈ​ក្នុង​រយៈពេល​ជាង ២​ទសវត្ស​ចុងក្រោយ​នេះ​។ លោក​បាន​បន្ត​ទៀត​ថា សរុប​មក​ក្នុង​រយៈពេល ៤០​ឆ្នាំ​ផ្តើម​ពី​ជ័យជម្នះ ៧​មករា ១៩៧៩ កម្ពុជា​សម្រេច​បាន​នូវ​ការ​កែប្រែ​មុខមាត់ ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់​ហើយ​ស្មារតី ៧ មករា ស្ថិតនៅ​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​យើង ស្មារតី ៧ មករា​គឺជា​កម្លាំង​យ៉ាង​ធំធេង​ដែល​ធ្វើអោយ​យើង​យកឈ្នះ​បាន​លើ​គ្រប់​ឧបសគ្គ និង​ការ​លំបាក​សព្វបែបយ៉ាង ក្នុង​ការ​កសាង និង​ការ​ការពារ​មាតុភូមិ ស្មារតី ៧​មករា​គឺ សាមគ្គីភាព វីរភាព និង​ជ័យជម្នះ​។



បច្ចុប្បន្ន​យើង​កំពុង​ឈរ​យ៉ាង​រឹងមាំ​ក្នុង​ភាពជា​ម្ចាស់​លើ​ប្រទេសជាតិ និង​ជោគវាសនា​របស់ខ្លួន ហើយក៏​កំពុង​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់ ប្រកបដោយ​ភាពជឿជាក់​។ អង្គ​មិ​ន្ទិ​ញ​បាន​បញ្ចប់​បន្ទាប់ពី​តំណាង​អង្គពិធី​ឡើង​ធ្វើ​ចំណាប់អារម្មណ៍ និង​ប្តេជ្ញាចិត្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu