Ad Code

ជនជាតិ​ចិន ​ស្រវឹង​បើក​រថយន្ត​លឿន ​បុក​របាំង​ថ្ម​ពុះ​ទ្រូងផ្លូវ​ ខូច​អស់​២​ ​ផ្ទាំង



​ភ្នំពេញ ​៖ ជនជាតិ​ចិន​ ស្រវឹងស្រា​ បើក​រថយន្ត​លឿន​ ​ខ្វះ​ការប្រុងប្រយ័ត្ន​ បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​អស់​ចំនួន​២​ផ្ទាំង រថយន្ត​ផ្ទុះ​កង់ ​និង​ដាច់​កាលេ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ តែ​សំណាង​អ្នក​ជិះ​ និង​អ្នកបើកបរ​របួសស្រាល​ នាំគ្នា​គេចខ្លួន​អស់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃទី​៨​ ខែ​មករា ​ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ស្ថិតនៅ​ភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

រថយន្ត​បង្ក​ម៉ាក តូយ៉ូតា ALPHARD​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX-2081 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន មាន​គ្នា​២​នាក់ ទិសដៅ​ពី​កើ​តទៅ​លិច​ ក្នុង​ល្បឿន​យ៉ាង​លឿន​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដោយ​ដឹង​ថា​បុរស​ជនជាតិ​ចិន​មាន​គ្នា​២​នាក់ ​នៅក្នុង​រថយន្ត​នោះ ហើយ​បាន​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បែក​ខ្ទេច​រង​ការខូចខាត​អស់​ចំនួន​២​ផ្ទាំង​។ ចំណែកឯ​រថយន្ត​បង្ក​បណ្តាល​ឲ្យ​បែក​កង់​លាន់​ដូច​គ្រាប់បែក​ផ្ទុះ និង​ដាច់ កាលេ​មួយ​ខាងឆ្វេង ផ្អើល​ដល់​ប្រជាពលរដ្ឋ លាន់មាត់​គ្រប់គ្នា​ផង​ដែរ​ សង្ស័យ​ថា​ អ្នក​បើកបរ​ និង​អ្នក​រួម​ដំណើរ​ មិន​ដឹង​យ៉ាងណា​នោះ​ឡើយ បន្ទាប់មក​ស្រាប់តែ​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ ពុំមាន​រងរបួស​ធ្ងន់ធ្ងរ​ឡើយ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ​ តៃកុង​រថយន្ត​បង្ក​ និង​អ្នករួមដំណើរ​ដែល​ជា​ជនជាតិ​ចិន​បានគេច​ខ្លួន​បាត់ស្រមោល​តែម្តង​។

ក្រោយពេល​កើតហេតុ​ កម្លាំង​នគរបាល​ខណ្ឌ បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​វាស់វែង​ និង​ស្ទូច​រថយន្ត​បង្ក​យក​ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu