Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់ ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន



ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១១​នាក់​​ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឫស្សី​កែវ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​ប្រើប្រាស់​ថ្នាំញៀន​។​

ការឃាត់ខ្លួន​នេះ ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៨​នេះ ដោយបាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ចំនួន​១១​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន រួមជាមួយ​សម្ភារៈ​ជក់​គ្រឿង​ញៀន​មួយចំនួន​។

ការបង្ក្រាប​នេះ នៅត្រង់ចំណុច​ក្រុម​១ ភូម​៣ សង្កាត់​ច្រាំង​ចំរេះ​១ និង​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​ក្រុមទី​១០ ភូមិ​សាមគ្គី ព្រមទាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុមទី​៨ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។​

​នគរបាល​ខណ្ឌ​ឫស្សី​កែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នៅក្នុង​សកម្មភាព​ប្រើប្រាស់​ថ្នាំញៀន​នោះ​រួមមាន ​៖
​ទី​១.ឈ្មោះ ឡេង សុខ​ឌី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សី​កែវ។​
​ទី​២.ឈ្មោះ សេង សុធា​រី អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី​៤ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។​
​ទី​៣.ឈ្មោះ ញ៉េប វីរៈ អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ។​
​ទី​៤.ឈ្មោះ ម៉ាត់ សូ​នី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៥ ក្រុម​១ ភូមិ​៣ សង្កាត់​ច្រាំង​ចំ​រេ​១ ខណ្ឌ​ឫស្សី​កែវ និង​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន។​
​ទី​៥.ឈ្មោះ ទិន ហ្វា​រិត អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅផ្ទះ​លេខ​៥២ ក្រុម​៦ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សី​កែវ។​
​ទី​៦.ឈ្មោះ ពិន ស៊ីណា ហៅ​ឆាយ អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ស្នាក់​ផ្ទះ​ជួល​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។​
​ទី​៧.ឈ្មោះ វេទ សំរិទ្ធ ហៅ​អូក អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះជួល​លេខ​០៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ។​
​ទី​៨.ឈ្មោះ ស៊ូ សុខុម ហៅ​ហី​ង អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះ​ជួល ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ។​
​ទី​៩.ឈ្មោះ ស៊ុត សុធា​រ៉ា អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​១១៩ តាម​បណ្ដោយ​ផ្លូវលំ ក្រុមទី​០៧ ភូមិ​ឃ្លាំង​សាំង សង្កត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។​
​ទី​១០.ឈ្មោះ ប៉ិច ពិសុទ្ធ វិ​សិទ្ធ អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះ​ជួល​តាម​បណ្ដោយ​ផ្លូវ​លេខ​០៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។​
​ទី​១១.ឈ្មោះ ពេជ្រ ពិសាល អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ស្នាក់​នៅ​ផ្ទះជួល ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ​។​

ក្រោយពី​បង្ក្រាប​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ទាំង​១១​នាក់ រួម​ជាមួយ​វត្ថុតាង​ ត្រូវបាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​សាកសួរ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu