Ad Code

ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ បានរៀបចំ​ធ្វើការ​អភិរក្ស​ និង​ចុះបញ្ជី​សាកសព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​



​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​ធ្វើការ​អភិរក្ស និង​ចុះបញ្ជី​សាកសព​ជនរង​គ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅតាម​ទីកន្លែង​វាល​ពិឃាដ ទូទាំង ប្រទេស ដើម្បី​ទុកជា​ភស្តុតាង និង​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​កុំ​ឲ្យ​បំភ្លេច​នូវ​សោក នាដកម្ម ដ៏​ឃោរឃៅ និង​ព្រៃផ្សៃ​ក្នុងអំឡុង​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​កន្លងមក ហើយ​ការអភិរក្ស​នេះ គឺ​ដើម្បី​រក្សា​ទុកជា​ភស្តុតាង​ជូន​ជនរងគ្រោះ​ទាំងអស់ និង​ទុក​ជូន​ដល់​ប្រជាជន​មួយចំនួន​តូច ដែល​មាន​មតិផ្ទុយ មិន​ទទួលស្គាល់​ថ្ងៃ​៧ មករា ១៩៧៩ និង​មិន​ដឹងគុណ​ថ្ងៃ​៧​មករា ១៩៧៩​នោះ​។​

លោក វឿន វុ​ទី្ធ ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​យកចិត្តទុកដាក់​ថែរក្សា​ទីតាំង​ប្រ​វ​តិ្ត​សាស្ត្រ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បី​ធ្វើការ​អភិរក្ស​ទុកជា ភស្ដុតាងឲ្យ​បាន​ដឹង សម្រាប់​អ្នកជំនាន់ក្រោយៗ​ទៀត​។​

លោក​បាន​បន្ដថា ការអភិរក្ស​នេះ គឺ​ដើម្បី​រក្សា​ទុកជា​ភស្តុតាង​ជូន​ជនរងគ្រោះ​ទាំងអស់ និង​ទុក​ជូន​ដល់​ប្រជាជន​មួយចំនួន​តូច ដែលមាន​មតិផ្ទុយ មិន​ទទួលស្គាល់​ថ្ងៃ​៧ មករា ១៩៧៩ និង​មិន​ដឹងគុណ​ថ្ងៃ​៧ មករា ១៩៧៩ សម្រាប់​ជា​ភស្តុតាង​បង្ហាញ​នូវ​ការវិភាគ​លើ​សាកសព លលា​ដ៏​ក្បាល​សាកសព​ជនរងគ្រោះ ដែលមាន​ស្នាម​វៃ មាន​ស្នាម​កាប់ មាន​ស្នាម​អា​រក មាន​ស្នាម​អារ​ស្លឹកត្រចៀក ចង​ស្លាប​សេក និង​ក្រណាត់​រំ​មុខជា​ដើម​។​

លោក​បាន​បន្ដទៀតថា រហូតមកដល់​ពេលនេះ នាយកដ្ឋាន​បុរាណ វិទ្យា និង​បុរេប្រវត្តិ​វិទ្យា​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ចប់ គម្រោង​អភិរក្ស​អដ្ឋិធាតុ ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅក្នុង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ​ប្រកប​ដោយ​ជោគជ័យ​។​

លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ដែល​បានចេញ​ជា​គោលការណ៍ បង្កើត​ក្រុមការងារ​អភិរក្ស​មួយ​ក្នុង​គោល បំណង​ថែរក្សា អដ្ឋិធាតុ របស់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឲ្យ​នៅ​គង់វង្ស ក៏ដូចជា រក្សា​នូវ​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​នេះ សម្រាប់​ជា​មេរៀន​ដល់​មនុស្ស ជំនាន់​ក្រោយ​អំពី ប្រវត្តិ​ដ៏ ឈឺ​ចាប់ និង​រន្ធត់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​កុំឲ្យ​របប ដ៏​យង់ឃ្នង​មួយ​នេះ កើតឡើង​សាជាថ្មី នៅ​លើ​ទឹក​ដី​កម្ពុជា​បន្ដទៀត​។​

លោក​បាន​បន្ថែមថា គម្រោង​អភិរក្ស​មួយ​នេះ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​អនុវត្តន៍​ដោយ​បុរាណ​វិទូ​ខ្មែរ និង​យក​រូបមន្ត​បច្ចេកទេស​ពី​បរទេស ដើម្បី ថែរក្សា អដ្ឋិធាតុ​ទាំងនោះ ឲ្យ​មាន​អាយុកាល​យូរ អង្វែង និង​មានតម្លៃ​សម្រាប់​ជា ប្រវត្តិសាស្ត្រ កម្ពុជា​តទៅ​អនាគត​។​

សូមបញ្ជាក់ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៩​នេះ នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ផ្ទៀងផ្ទាត់ អភិរក្ស និង​ចុះបញ្ជី​សាកសព ជនរងគ្រោះ (​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​) បាន​ជាង​១០​ម៉ឺន​អ​ដិ្ឋ​ធាតុ និង​ផ្នូរ​សាកសព​រួម នៅតាម​ទីតាំង​វាល ពិឃាដ នៅ​ទូទាំងប្រទេស គឺ​មាន​ជិត​២០០​ផ្នូរ​សាកសព​រួម​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu