Ad Code

លួច​ពី​តាខ្មៅ​ មក​ជាប់​ខ្នោះ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង៣​នាក់ ​នៅ​ស្ទឹងមានជ័យ



ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ ដែល​ជំនាញ​ខាង​កាច់ក​ម៉ូតូ​ត្រូវ​បាន កម្លាំង​សម​ត្ថ​កិច្ច​ព្រហ្មទណ្ឌកម្រិត​ស្រាល ក្រុង​ចាប់​ខ្លួន​បាន​នៅក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ខណៈ​ដែល​ពួកគេ​តែងតែ​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​សម្រាប់​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​ក្នុង​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​០៨​ ខែមករា ឆ្នាំ២០១៩ ចំណុច​ផ្ទះ​ជួល ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ។



ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​បាន​ទុក​នៅមុខ​បន្ទប់​ជួល​ដោយ​ចាក់​សោ.ក ត្រឹមត្រូវ​រួច​ដើរចូល​ក្នុង​បន្ទប់ ពេល​ដែល​ទៅ ជនរងគ្រោះ​បាន​ដើរ​បញ្ច្រាស់ទិស​គ្នា​ជាមួយ​ជនសង្ស័យ ស្រាប់តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ស្រាប់តែ​បាត់​ម៉ូតូ ​ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ជិះ​ដើររក​ទាំងយប់ លុះ​ព្រឹល​ឡើង​ជនរងគ្រោះ​នៅតែ​បន្ត​រក​ទៀត​ ទើប​ដឹង​ថា​ជនសង្ស័យ​នៅ​ទីតាំង​ខាងលើ ក៏​ប្តឹងទៅ​សមត្ថកិច្ច​ព្រហ្មទណ្ឌកម្រិត​ស្រាល។

សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចុះ​បង្ក្រាប​មុខសញ្ញា​ជំនាញ​ខាង​កាច់​.​ក​.​ម៉ូតូ​៣​នាក់​ខាងលើ ហើយ​ពួកគេ​ជិះ​ម៉ូតូ​ម៉ាក កា​វ៉ា​សា​គី ដែល​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ធ្វើ​សកម្មភាព រួចមក​សំងំ​លាក់ខ្លួន​នៅផ្ទះ​ជួល​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែលជា​ម្ចាស់​ម៉ូតូ​ម៉ាក់ MSX(​ស្លាក​លេខ​ត្រូវ​ជនសង្ស័យ​កាច់​ចេញ​បាត់​) បាន​បាត់​ម៉ូតូ​កាលពី​វេលា​ម៉ោង​៣​ជាង​ទៀបភ្លឺ​ថ្ងៃទី​០៨​ ខែមករា ​ឆ្នាំ​២០១៩ ​នៅ​សង្កាត់​កំពង់​សំណាញ់​ ក្រុង​ទឹកខ្មៅ។



សមត្ថកិច្ច​បាន​បន្តទៀត​ថា ដោយ​ជនរងគ្រោះ​បាន​ស្គាល់​មុខសញ្ញា​និង​តាមដាន​ដឹង​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​.​ម៉ូតូ​រួចមក​ពួន​សំងំ​ក្នុងផ្ទះ ក៏​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​ភ្លាមៗ​ចុះ​មក​ក្របួច​បានតែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៣​នាក់​ រួម​នឹង​វត្ថុ​តាង​មាន​ម៉ូតូ​២​គ្រឿង​ម៉ូតូ​១​គ្រឿង​ម៉ាក​កា​វ៉ា​សា​គី​ដែល​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​បាន​យកទៅ​ធ្វើការ​សួរនាំ​នៅ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​នៃ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu