Ad Code

ប្អូនប្រុស​បង្កើត​ញៀន​ថ្នាំ ​ឈ្លោះ​គ្នា​វាយ​បងប្រុស​ បាក់ដៃ​និង​បាក់​ឆ្អឹងជំនី



ភ្នំពេញ ៖ ជម្លោះ​រវាង​បងប្អូន​បង្កើត​ ដែល​ជន​បង្ក​ជា​មនុស្ស​ញៀន​ថ្នាំ​ដល់​កម្រិត​បង្ក​ជា​ជម្លោះ​ជាមួយ​បងប្អូន​ និង ក្រុម​គ្រួសារ​ឈាន​ទៅដល់​ទាញ​ដំបង​ឈើ​ទៅ​វាយ​សំពង​លើ​បងប្រុស​របស់​ខ្លួន​បណ្ដា​ល​ឲ្យ​បាក់ដៃ​និង​បាក់​ឆ្អឹងជំនី​រង​របួស​ធ្ងន់ ​ទើប​ដឹង​ដល់​សមត្ថកិច្ច​ចុះទៅ​ចាប់ខ្លួន​ដល់​ផ្ទះ កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​ព្រឹក​ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ជន​បង្ក​ឈ្មោះ ឈិ​ត សីហា ហៅ​យ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មាន​ប្រពន្ធ​ឈ្មោះ ប្រាក់ រា​តា​វុទ្ធី អាយុ​២៨​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មានកូន​ប្រុស​២​នាក់ ក្នុង​បន្ទុក​រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ។ ​ចំណែក​បងប្រុស​រងគ្រោះ​ឈ្មោះ ឈិ​ត ចាន់​វិច្ឆិកា អាយុ​៣៥ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ផ្ទះកើតហេតុ​ជាមួយគ្នា រងរបួស​ធ្ងន់ បាក់ដៃ និង​បាក់​ឆ្អឹងជំនី។



តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជាម​នុស្ស​ប្រើប្រាស់​គ្រឿងញៀន​និង​ញៀន​ថ្នាំ​ដល់​កម្រិត មុន​កើតហេតុ ជនសង្ស័យ​បង្កជម្លោះ​ក្នុង​គ្រួសារ​ដោយ​ឈ្លោះប្រកែក ជាមួយ​ម្ដាយ​ទើប​ពេលនោះ បងប្រុស​បង្កើត​បាន​លូក​មាត់​និយាយ​ហាមឃាត់​កុំ​ឈ្លោះ​ជាមួយ​ម្ដាយ ពេលនោះ​ក៏​ទាក់​ពាក្យសម្ដី​ជាមួយ​បងប្រុស​បន្ថែម​ទៀត​ ក៏​ឈាន​ទៅ​ដល់​ប្រើប្រាស់ ដំបង​ឈើ និង​ដែក វាយ​ទៅលើ​បង​បង្កើត​របស់ខ្លួន បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​ជេរប្រមាថ​ទាំង​ម្តាយ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ ហើយ​ថែមទាំង​ជេរ​គំរាម​ដល់​សមត្ថកិច្ច​ថែមទៀត​។ តែ​ទោះ​យ៉ាង​ណា​សមត្ថកិច្ច​បាន​ចូល​ទៅ​ចាប់​អូស​.ក​ជន​បង្ក​រុញ​ឡើង​ឡាន​ ដឹក​យក​មកកាន់ ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ​ដើម្បី​អនុវត្តន៍​បន្តទៅ​តាម​នីតិវិធី៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu